ខ្សែប្រយុទ្ធ Lionel Messi ស៊ុតបញ្ចូលទីពីរគ្រាប់ម្នាក់ឯង ខណៈដែលក្រុម Barcelona ទទួលជ័យជម្រះលើក្រុម Alaves 3ទល់នឹង0 ថ្ងៃបើកឆាក់លីគកំពូលរបស់អេស្ប៉ាញ La Liga កាលពីយប់មិញនេះ។

Lionel Messi ស៊ុតបាល់ Free-Kick
Lionel Messi ស៊ុតបាល់ Free-Kick

គ្រាប់ដំបូងរបស់ Messi រកបានដោយការស៊ុត Free Kick  យ៉ាងល្អបញ្ចូលនៅនាទី64។ ខណៈដែរគ្រាប់នេះគឺជាគ្រាប់ទី 6000 របស់ក្រុមយក្សកាតាឡាន់នៅក្របខ័ណ្ឌ La Liga របស់អេស្ប៉ាញនេះ។ ខណៈដែរគ្រាប់ទីរបស់ Barce រកបានដោយខ្សែប្រយុទ្ធសញ្ចាតិប្រេសីុលកីឡាករ Philippe Coutinho ដោយញ៉ាក់ដាច់ពីរបីអ្នករួចស៊ុតបញ្ចូលទីពីមុខអ្នកចាំទីចូលនៅនាទីទី 83។

ចំណែកគ្រាប់បាល់ទី 3របស់ Barce គឺរកបានដោយខ្សែប្រយុទ្ធ Lionel Messi ពីការបញ្ចូនបាល់របស់ខ្សែប្រយុទ្ធ Luis Suarez នៅនាទីទី 90+ ៕

X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ BBC