photo of Lionel Messi
Lionel Messi កីឡាកររបស់ក្លឹប Barcelona

ក្រុមអ្នកមានបុណ្យ Barcelona បានលើកពានក្របខ័ណ្ឌ La Liga ជាផ្លូវការក្រោយពីបំបាក់ក្រុមបាតតារាង Deportivo de La Coruna ក្នុងលទ្ធផល 4ទល់2 កាលពីយប់មិញនេះ។

ជាមួយគ្នានេះ Lionel Messi រកបាន 3គ្រាប់ម្នាក់ឯងនៅនាទី38, 82 និង 85 ក្រោយ Philippe Coutinho បើកការនាំមុខឲ្យក្រុមអ្នកមានបុណ្យនៅនាទីទី7 ។

ចំណែកគ្រាប់បាល់​របស់ Deportivo កើតឡើងនៅនាទី40 និង64 ។

ជ័យជម្នះនេះធ្វើឲ្យក្រុមក្នុងរដ្ឋកាតាឡាន់នេះ ឈ្នះពានលីកកំពូល La Liga ជាផ្លូវការ ទោះនៅសល់ 4ប្រកួតទៀតសម្រាប់លេងក៏ដោយ។

គួរឲ្យដឹងថា Messi បានក្លាយជាកីឡាករដំបូងក្នុងប្រវត្តិសាស្ត្រដែលរកបានជាង 30គ្រាប់ក្នុងរយៈពេល 7រដូវកាលជាប់ៗគ្នា៕

X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង​​​ កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ dailymail