photo of Lionel Messi
Lionel Messi ស៊ុត ២គ្រាប់ម្នាក់ឯង​ឲ្យ Barcelona ឈ្នះ​ម្ចាស់ផ្ទះ Tottenham ៤-២ យប់មិញ

ខ្សែប្រយុទ្ធ Lionel Messi បានបន្តបង្ហាញទម្រង់លេងយ៉ាងល្អដោយបានស៊ុតបាល់បញ្ចូលទី ២គ្រាប់ ខណៈដែលក្រុម Barcelona បានផ្តល់ការឈឺចាប់បន្ថែមទៀតក្នុងក្របខ័ណ្ឌ Champions League លើក្រុម Tottenham ជាមួយនឹងជ័យជម្នះ ៤-២ នាកីឡដ្ឋាន  Wembley កាលពីថ្ងៃពុធ។

photo of Champions League
Champions League : Barcelona 4-2 Tottenham

២គ្រាប់របស់កីឡាករប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Messi កើតឡើងនៅនាទីទី៥៦ និងនាទីទី៩០ ខណៈមិត្តរួមក្រុមខ្សែបម្រើ Philippe Coutinho រកបាន ១គ្រាប់តាំងតែនាទីទី២ គ្រាដែលកីឡាករខ្សែបម្រើដូចគ្នា Ivan Rakitic រកបាននៅនាទីទី២៨ និង២គ្រាប់របស់ Spurs រកបានដោយកីឡាករខ្សែប្រយុទ្ធ Harry Kane នៅនាទីទី៥២ និងកីឡាករខ្សែបម្រើ Erik Lamela នាទីទី៦៦។

Champions League : Barcelona 4-2 Tottenham
Champions League : Barcelona 4-2 Tottenham
photo of Champions League
Champions League : Barcelona 4-2 Tottenham

គួរបញ្ជាក់ថា Barca កំពុងនាំមុខក្នុងពូល B ដោយមាន៣ពិន្ទុរួមជាមួយនឹងក្រុម Inter Milan ប៉ុន្តែ ក្រុមរបស់លោក Mauricio Pochettino នឹងត្រូវជួបការប្រកួតដ៏សំខាន់២លើកជាមួយនឹងក្រុម PSV Eindhoven ក្រោយពីមិនដណ្តើមបានសូម្បីតែ១ពិន្ទុពីការប្រកួតបើកឆាក២លើករបស់ពួកគេ។ គ្រូបង្វឹករបស់ក្រុម Tottenham រូបនេះ បានទទួលស្គាល់ថា Spurs មិនអាចរារាំង Messi បាន ខណៈដែលក្រុមរបស់លោក នឹងជួបការងារដ៏លំបាកមួយក្នុងការឈ្នះសិទ្ធិទៅវគ្គបន្ត៕