photo of Lionel Messi
Lionel Messi of Argentina

ខ្សែប្រយុទ្ធរបស់ក្លឹបអ្នកមានបុណ្យ Barcelona កីឡាករ Lionel Messi ស៊ុតបាល់បញ្ចូលទីបានបីគ្រាប់នៅក្នុងជ័យជម្នះ 4-0 ដោយក្រុមជម្រើសជាតិអាហ្សង់ទីន យកឈ្នះលើក្រុមជម្រើសជាតិហៃទី ក្នុងការប្រកួតកម្ដៅសាច់ដុំត្រៀមប្រកួត FIFA World Cup 2018 នៅប្រទេសប្រទេស​រុស្ស៊ី។

ពិតណាស់ ក្រុម​របស់​លោក Sampaoli ​ក្នុង​ការ​ប្រកួត​មិត្តភាព​នេះ ​ដាក់​កីឡាករខ្លាំងៗ​ពេញ​ជើង​តែ​ម្ដង ​ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​មួយ​សម្រាប់​ទៅ​លេង​នៅ World Cup ​ប្រទេស​រុស្ស៊ី។ ក្នុង​នោះ គេ​សង្កេត​ឃើញ​ថា Messi ​ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់ ដោយ​អាច​រក​បាន​ 3គ្រាប់​ម្នាក់​ឯង ​មុន​ពេល Aguero ​ថែម​គ្រាប់​ទី4 ​ក្នុការប្រកួតយប់មិញនេះ។ ខណៈដែរក្រុមជើងឯករង World Cup 2014 នេះ នឹងធ្វើការប្រកួតមិត្តភាព 1ប្រកួតទៀត ប៉ះជាមួយក្រុមអ៊ីស្រាអែល នៅសប្ដាហ៍ក្រោយ មុនពេលទៅលេងនៅ World Cup នៅខែក្រោយនេះ ៕

ប្រភពពី៖ soccerladuma