ខ្សែប្រយុទ្ធឆ្នើម Lionel Messi បានស៊ុតបាល់បញ្ចូលទី hat-trick ជួយ Barcelona បានផ្តួលម្ចាស់ជើងឯកហូឡង់ PSV Eindhoven ក្នុងការប្រកួតបើកឆាកក្នុងក្របខណ្ឌ Champions League លទ្ធផល 4-0 កាលពីយប់មិញ។

Lionel Messi
Lionel Messi

បួកគ្រាប់របស់ម្ចាស់ជើងឯងអេស្ប៉ាញ La Liga Barcelona រកបានដោយខ្សែប្រយុទ្ធ Messi ទាត់ Free Kick យ៉ាង​ល្អ​ចូល​ទី​ធ្វើឱ្យ​ Barca នាំ​មុខ 1ទល់ឹនង0 នៅនាទីទី 31។ មុនខ្សែប្រយុទ្ធ Luis Suarez ស៊ុតបុកបង្គោលទីពីចម្ងាយ។
Ousmane Dembele ញាក់ខ្សែការពារ2 ,3នាក់ និងស៊ុតគ្រាប់ទី2 ឱ្យក្រុមម្ចាស់នាំមុខ 2គ្រាប់នៅនាទីទី 74 នឹងគ្រាប់ទីបីទីបួករកបានដោយខ្សែប្រយុទ្ធ Messi មុនខ្សែការពារ Samuel Umtiti ត្រូវបានបណ្ដេញចេញដោយបានកាតលឿងពីរសន្លឹកនៅនាទីទី 79។

ចប់ការប្រកួតម្ចាស់ជើងឯងអេស្ប៉ាញ La Liga Barcelona រកបាន4គ្រាប់ ចំណែងម្ចាស់ជើងឯកហូឡង់ PSV Eindhoven គឺមិនមានគ្រាប់បាល់នោះទេ ៕


X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង​​​ កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ BBC