Lionel Messi ស៊ុតបញ្ចូលទីបាន៣គ្រាប់ និងបង្កើតឱកាសពីរគ្រាប់ទៀតឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី ខណៈ Barcelona បានយកឈ្នះ Levante 5ទល់នឹង0 នៅលីគកំពូលរបស់អេស្ប៉ាញ La Liga កាលពីយប់មិញ។

Messi ស៊ុត3គ្រាប់ម្នាក់ឯង ហើយបញ្ចូលបាល់ឱ្យមិត្តរួមក្រុមស៊ុត2គ្រាប់ទៀត យប់មិញ
Messi ស៊ុត3គ្រាប់ម្នាក់ឯង ហើយបញ្ចូលបាល់ឱ្យមិត្តរួមក្រុមស៊ុត2គ្រាប់ទៀត យប់មិញ

3គ្រាប់​របស់ Messi ធ្វើ​បាន​នៅ​នាទី​43, 47​និង​60 និង​បញ្ជូន​2​គ្រាប់​ឱ្យ Luis Suarez​ និងខ្សែការពារ Gerard Pique។ ការ​ឈ្នះ​នេះ​​នៅ​បន្ត​ឱ្យ Barcelona ឈរ​កំពូល​តារាង​តាម​ពី​ក្រោយ​ដោយ Sevilla និង Atl Madrid 3​ពិន្ទុ។ ចំណែក​ Real Madrid នៅ​លេខ4។

បីគ្រាប់យប់មិញរបស់ Messi គឺគ្រាប់ទី 50របស់គាត់គ្រប់ប្រកួតទាំងអស់នៅឆ្នាំ 2018នេះ។  ហើយ​បច្ចុប្បន្ន​គាត់​ក៏​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ La Liga រដូវ​កាល​នេះ​រក​បាន15​គ្រាប់ផងដែរ៕

ចុចទីនេះដើម្បីទស្សនាវីដេអូ Levante 0 – 5 Barcelona

ប្រភព៖ BBC