អាហ្សង់ទីនបានជួបជាមួយជម្រើសជាតិប៉េរូ ក្នុងវគ្គជម្រុះ World Cup 2022 ដែលធ្វើឡើងក្នុងប្រទេសកាតា ។

Lionel Messi
Lionel Messi

ទោះបីជាទទួលបានជ័យជំនះក្នុងលិទ្ធផល ១ ទល់នឹង ០ ក៏ដោយក៏កីឡាករចំណូលថ្មីរបស់ក្រុមអ្នកមាន Paris Saint-Germain និងប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi មិនពេញចិត្តនឹងអាជ្ញាកណ្តាលលោក Wilton Sampaio ដែលបានដឹកនាំការប្រកួតនេះ។

Messi បានសរសេរតាមរយៈ Instagram “ ការប្រកួតដ៏លំបាកនៅថ្ងៃនេះ។ អាជ្ញាកណ្តាលរូបនេះតែងតែធ្វើដូចនេះរាល់ពេលដែលគាត់កាត់សេចក្ដីការប្រកួតរបស់យើង។ ប្រហែលជាគាត់ធ្វើវាដោយចេតនា” ។

បន្ទាប់ពីការប្រកួតជម្រុះ ១១ លើករបស់គ្រូបង្វឹកលោក Lionel Scaloni មាន ២៥ ពិន្ទុដោយឈរនៅលេខ ២ ក្នុងតារាងដោយឈ្នះ ៧ និងស្មើ ៤ នឹងមិនទាន់ស្គាល់ពាក្យថាចាញ់នូវឡើយទេ៕