តារាឆ្នើម Lionel Messi របស់ Barcelona ទទួលបានពានស្បែកជើងមាសអឺរ៉ុបទី៦នៅក្នុងអាជីពរបស់ខ្លួន ក្នុងនាម Top Scorer នៅក្នុងលីគកំពូលនៅអឺរ៉ុប កាលពីថ្ងៃពុធនេះ។

photo of Lionel Messi
Lionel Messi

Messi បានឈ្នះពាននេះ ៣ឆ្នាំជាប់ៗគ្នា បន្ទាប់ពីរកបាន៣៦គ្រាប់ កាលពីរដូវកាល ២០១៨/១៩ ដោយបាននាំមុខ ខ្សែប្រយុទ្ធ Kylian Mbappe របស់ Paris Saint-Germain ៣គ្រាប់។

កូនប្រុសទាំងពីររបស់ Messi គឺ Thiago និង Mateo បានចូលរួមទទួលពានរង្វាន់ស្បែកជើងមាសអឺរ៉ុបជាមួយឪពុករបស់ខ្លួន ខណៈដែលភរិយា Antonella Rocuzzo និង មិត្តរួមក្រុម Luis Suarez និង Jordi Alba នៅអង្គុយទស្សនា។

 

បច្ចុប្បន្ន Messi ឈ្នះពានរង្វាន់សំរាប់ Top Scorer នៅលីគអឺរ៉ុបមួយនេះ ច្រើនជាង គូប្រជែង Cristiano Ronaldo ២លើក។ គួរបញ្ជាក់ថាពានរង្វាន់នេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦៧ ហើយអ្នកដែលឈ្នះដំបូងគឺ Eusebio៕