EHAqdGGUwAYaRcX
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Related
Football News
Lukaku មកដល់ Inter Milan ហើយនឹងធ្វើតេស្តសុខភាពមុនចុះកុងត្រាជាផ្លូវការ
ខ្សែប្រយុទ្ធ Romelu Lukaku បានមកដល់ Inter Milan ហើយនៅក្នុងថ្ងៃនេះ ដោយនឹងទៅធ្វើតេស្តសុខភាព មុនពេលចុះកុងត្រាខ្ចីជើងជាផ្លូវការ។ កីឡាកររូបនេះនឹងទៅលេងចេញពី Chelsea ទៅលេងឲ្យ Inter Milan វិញក្នុងលក្ខខណ្ឌជើងក្នុងរយៈពេល១ឆ្នាំ ក្នុងរដូវកាលឆ្នាំ២០២២/២៣ ដោយមិនមានលក្ខខណ្ឌ ទិញយក និងបន្តកុងត្រាអ្វីទាំងអស់។ Inter Milan បានចំណាយត្រឹម ៨.៥លានដុល្លារប៉ុណ្ណោះក្នុងការខ្ចីជើង Lukaku មកកាន់ក្លឹបខ្លួនវិញនៅក្នុងរដូវកាលថ្មីនេះ ខណៈកាលពីរដូវកាលមុនក្លឹបនេះបានលក់កីឡាករនេះទៅឲ្យ Chelsea បានក្នុងតម្លៃជាង ១២០លានដុល្លារ។ ក្រោយចប់កុងត្រាខ្ចីជើងខាងលើ Lukaku នឹងត្រលប់មក Chelsea ដោយមានកុងត្រារហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦៕
30 Jun 2022
Football News
Lautaro មិនចាកចេញពី Inter Milan ទេទោះមានពាក្យចចាមអារ៉ាម Spurs ចង់បាន
ភ្នាក់ងារកីឡាកររបស់ ខ្សែប្រយុទ្ធ Lautaro Martinez បាននិយាយទៅកាន់សារព័ត៌មាន Camano នៅក្នុងថ្ងៃនេះថា កីឡាករនេះមិនចាកចេញពីក្លឹប Inter Milan នោះទេទោះមានពាក្យចចាមអារ៉ាមថា ក្លឹប Tottenham Hotspur ដាក់សំណើចង់បានក៏ដោយ។ បើតាមការចុះផ្សាយរបស់ Fabrizio Romano។ ភ្នាក់ងារបាននិយាយថា៖” មិនសមហេតុផលទេដែល Lautaro នឹងចាកចេញពី Inter ព្រោះគេកំពុងនៅស្ថិតនៅកម្រិតកំពូលនៅក្លឹបហ្នឹង ហើយគេមានអារម្មណ៍ថាអ្នកគាំទ្រជាច្រើនពេញចិត្តគេ។ ច្បាស់ណាស់ Lautaro គេកំពុងពេញចិត្តនឹងនៅ Inter Milan “។ Lautaro នៅមានកុងត្រាជាមួយ Inter Milan រហូតដល់ឆ្នាំ២០២៦ ដោយកាលពីរដូវកាលឆ្នាំ២០២១/២២ កីឡាករនេះចូលលេងបាន ៤៩ប្រកួត និងស៊ុតចូល២៥គ្រាប់៕
30 Jun 2022
Football News
Minamino ផ្លាស់ទៅកាន់ Monaco ជាផ្លូវការ ខណៈ Klopp នៅតែបន្តសរសើរជួយដល់ Liverpool ច្រើនកន្លងមក
ខ្សែបម្រើជនជាតិជប៉ុន Takumi Minamino បានផ្លាស់ពី Liverpool ទៅកាន់ក្លឹប Monaco ជាផ្លូវការហើយកាលពីម្សិលមិញនេះដោយចុះកុងត្រារយៈពេល៤ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ខាងមុខ ខណៈលោក Jurgen Klopp នៅតែបន្តសរសើរគេនៅក្នុងថ្ងៃនេះ ដោយថាគេជួយដល់ក្រុមបានច្រើន។ លោក Klopp បានធ្វើការរៀបរាប់ពីអត្តចរិតរបស់ Minamino នៅ Liverpool កន្លងមកដោយថា គេជាកីឡាករល្អ ខិតខំប្រឹងប្រឹង ជួយក្រុមបានច្រើនណាស់ដែលលើទីលានប្រកួត ទីលានហ្វឹកហាត់ ជាកីឡាករដែលមានភាពចង់ជោគជ័យ ចង់ឈ្នះការប្រកួតរហូត ជាកីឡាករ ដែលអ្នកចាត់ការគ្រប់រូបចង់បាន។ អ្នកចាត់ការ Liverpool រូបនេះក៏បានបដិសេធនូវពាក្យសម្ដីមួយចំនួនដែលលើកឡើងក្នុងន័យថា Minamino មកពីមិនកើតនៅ Liverpool នេះហើយបានជាទៅ Monaco ដោយលោក Klopp បាននិយាយថា កីឡាករជប៉ុននេះជួយឲ្យ Liverpool មានឱកាសកាន់តែច្រើន ជាអ្នកញ៉ាំងឲ្យជញ្ជាំងដាក់ពានត្រូវធ្វើថែមថ្មីជារៀងរាល់ឆ្នាំ។ លោក Klopp ថា Liverpool គឺពេញចិត្តនឹង Minamino មែនទែនដោយកីឡាកររូបនេះនឹងជោគជ័យធំនៅ Monaco ។
30 Jun 2022
Football News
Spurs នាំយកបានខ្សែប្រយុទ្ធ Richarlison ពី Everton ហើយ
ក្លឹប Tottenham Hotspure បាននាំយកខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Richarlison បានពីក្លឹប Everton ហើយនៅក្នុងថ្ងៃនេះ។ ទោះជាមានការជ្រៀតជ្រែកចង់ដង្ហើមយកពីសំណាក់ក្លឹប Chelsea ក៏ដោយនៅក្នុងពេលនេះ Spurs គឺយកបានកីឡាករខាងលើជោគជ័យហើយ ដោយខាង Everton ក៏ដូចជាសាមីខ្លួនកីឡាករផ្ទាល់គឺព្រមព្រៀងមកកាន់ Spurs ។ បើតាមការចុះផ្សាយរបស់ Daily Mail ខាង Spurs ចាយខ្ទង់៧២.៥លានដុល្លារ ដើម្បីនាំយកកីឡាករខាងលើនេះបាន។ Richarlison នឹងមកធ្វើតេស្តសុខភាពនៅ Spurs នៅក្នុងថ្ងៃនេះ មុនធ្វើការប្រកាសជាផ្លូវការនៅពេលឆាប់ៗ៕
30 Jun 2022
Football News
Gabriel Jesus បញ្ចប់ការតេស្តសុខភាព នៅ Arsenal ដោយជោគជ័យ នឹងប្រកាសជាផ្លូវការឆាប់ៗ
ខ្សែប្រយុទ្ធ Gabriel Jesus បានធ្វើការបញ្ចប់ការតេស្តសុខភាពនៅក្លឹប Arsenal នៅក្នុងថ្ងៃនេះដោយជោគជ័យ ដោយការប្រកាសជាផ្លូវការនូវការផ្លាស់ពី Manchester City ទៅកាន់ Arsenal នេះនឹងធ្វើនៅពេលឆាប់ៗខាងមុខ។ នេះបើយោងតាមកំពូលអ្នកកាសែត Fabrizio Romano ។ នៅក្នុងរដូវកាលថ្មីនេះ Jesus នឹងទៅលេងនៅក្លឹបកាំភ្លើងធំ Arsenal ដោយមានកុងត្រារយៈពេល៥ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧ខាងមុខ។ នៅខណៈនេះទាំង Arsenal និង Man City បានព្រមព្រៀងរួចរាល់អស់ ដោយចាំតែពេលប្រកាសជាផ្លូវការប៉ុណ្ណោះ។ បើតាមប្រភពខាងលើ Arsenal ចាយសរុបប្រមាណ ៥៥លានដុល្លារ ដើម្បីនាំយក Gabriel Jesus មកកាន់ក្លឹបរបស់ខ្លួន៕
29 Jun 2022
Football News
Di Maria ព្រមទៅលេងឲ្យ Juventus នៅរដូវកាលថ្មីនេះហើយ
ខ្សែបម្រើ Angel Di Maria ព្រមទៅលេងឲ្យក្លឹប Juventus សម្រាប់រដូវកាលថ្មីឆ្នាំ២០២២/២៣ ខាងមុខនេះហើយដោយនឹងប្រកាសជាផ្លូវការនៅសប្ដាហ៍ក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់ Sky Sports នៅក្នុងថ្ងៃនេះ។ Di Maria បានព្រមទៅ Juventus ក្រោយក្លឹបនេះព្រមឲ្យកុងត្រាត្រឹម១ឆ្នាំទៅតាមអ្វីដែលកីឡាករនេះចង់បាន ណាមួយទៀតដោយសារតែមិនឃើញ Barca ដាក់សំណើដូចអ្វីដែលពួកគេលើកឡើងថាចង់បាន ក៏សម្រេចទៅ Juventus វិញតែម្ដង។ Juventus បានចំណាយជិត ៦.៣លានដុល្លារ សម្រាប់នាំយក Di Maria ដែលជា Free Agent ក្រោយចាកចេញពី Paris Saint Germain ។ Di Maria ចាកចេញពី PSG ដោយ Free Agent ក្រោយរួមរស់អស់៧ឆ្នាំ ដោយចូលរួមលេងឲ្យ ២៩៥ប្រកួត និងស៊ុតចូល៩២គ្រាប់៕
29 Jun 2022