Lionel Messi
Lionel Messi

Lionel Messi និងមិនស្ថិតក្នុងបញ្ជីឈ្មោះក្រុមរបស់គ្រូបង្វឹក Valverde សម្រាប់ការប្រកួត បើកឆាក La Liga រដូវកាល២០១៩-២០២០ ក្រោយអវត្តមានចូលរួមហ្វឹកហាត់លើកចុងក្រោយជាមួយក្រុម Barcelona មុនពេលធ្វើដំណើរទៅចូលរួមការប្រកួត ទល់នឹងក្រុម Bilbao នៅកីឡាដ្ឋាន San Mamés នាថ្ងៃសៅរ៏ស្អែកព្រឹក វេលាម៉ោង ២ទាបភ្លឺនេះទេ។

លោក Ernesto Valverde បានឆ្លើយតបនិងអវត្តមានរបស់ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន នៅក្នុងសន្និសិទកាសែតរបស់គាត់ដោយបានឆ្លើយតបថា: យើងនឹងមិនប្រថុយដាក់អោយរូបគាត់ចូលលេងទេ ព្រោះគាត់មិនបានហ្វឹកហាត់ជាមួយក្រុមចាប់តាំងពីពួកគេវិលត្រឡប់ពីការប្រកួតកំដៅសាច់ដុំ ត្រៀមបើករដូវកាល(Pre-season) ហើយវាមានភាពខុសគ្នារវាងការហ្វឹកហាត់តែម្នាក់ឯងនិងជាក្រុម។ ដូច្នេះយើងត្រូវរង់ចាំមើលស្ថានភាពរបួសគាត់បន្តទៀតថានិងធូរស្បើយដល់កម្រិតណា

photo of Valverde
គ្រូបង្វឹក Valverde

កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានរងរបួសកំភួនជើងស្តាំកាលពីថ្ងៃទី៥ ខែសីហា ដែលជាថ្ងៃតែមួយដែលគាត់បានចូលរួមហ្វឹកហាត់ជាមួយក្រុមបន្ទាប់ពីថ្ងៃឈប់សម្រាកជាមួយក្រុមគ្រួសារ។