Lionel Messi បានត្រលប់មកជួយក្រុមវិញពេលក្រុម Paris Saint-Germain ប្រកួតតទល់នឹងក្រុមមេឃខៀវ Manchester City ក្នុងក្របខ័ណ្ឌ Champions League ។

Lionel Messi
Lionel Messi

ដោយសាររបួសជង្គង់កីឡាករវ័យ ៣៤ ឆ្នាំរូបនេះបានខកខានការប្រកួត Ligue 1 ចំនួនពីរប្រកួតចុងក្រោយទល់នឹង Metz និង Montpellier ហើយខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះនឹងត្រូវប្រឈមមុខនឹងការប្រកួតជាមួយក្រុម Man City ក្នុងក្របខ័ណ្ឌ UCL នៅថ្ងៃអង្គារនេះនៅកីឡដ្ឋាន Parc des Princes ។

ទោះយ៉ាងណាបើយោងតាមសារព័ត៌មាន AS បានបញ្ជាក់ថា Messi កាន់តែខិតជិតទៅរកភាពរឹងមាំពេញលេញមុនការប្រកួតដ៏សំខាន់ជាមួយក្រុមមេឃខៀវ Man City ហើយរូបគេថែមទាំងបានហ្វឹកហាត់ជាមួយមិត្តរួមក្រុមនៅព្រឹកថ្ងៃអាទិត្យទៀតផង។

ក្រុមអ្នកមានបារាំង PSG មិនត្រូវធ្វើអោយបាត់បង់ពិន្ទុបន្ថែមទៀតទេនៅក្នុងការប្រកួតវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League នេះបន្ទាប់ពីស្មើជាក្រុម Club Brugge ក្នុងការប្រកួតជុំទីមួយ។ Messi បានចាប់ផ្តើមការប្រកួតជាមួយខ្សែប្រយុទ្ធជួរមុខ Neymar និង Kylian Mbappe ប៉ុន្តែពួកគេទាំងបីនាក់ប៉ុន្តែពួកគេហាក់បីដូចជាលេងមិនទាន់យល់ចិត្តគ្នានូវឡើយ៕