តារាឆ្នើម Lionel Messi ត្រូវបានគេរាយការណ៍ថា នឹងចាកចេញពី Paris Saint Germain ប្រសិនបើលោក Zinedine Zidane ដែលជាបេក្ខភាពឈានមុខគេមកកាន់តំណែងក្រុមអ្នកមានបារាំងខាងលើព្យាយាមក្នុងការនាំយក Cristiano Ronaldo មករួមក្រុម។

Lionel Messi
Lionel Messi

ជាការពិតណាស់លោក Zidane គឺ ជាបេក្ខភាពឈានមុខគេក្នុងការមកជំនួសតំណែងរបស់លោក Mauricio Pochettino ក្រោយបញ្ចប់រដូវកាលនេះ ខណៈ ពេលដែលគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនខាងលើមានទំនាក់ទំនងក្នុងការផ្លាស់ទៅដឹកនាំ Manchester United។ 

បើយោងទៅតាមការចុះផ្សាយរបស់កាសែត El Nacional បានលើកឡើងថា PSG ចង់បាន Erling Haaland មកជំនួសកន្លែងរបស់ Kylian Mbappe ដែលលេចឮថានឹងផ្លាស់ទៅកាន់ Real Madrid ក្រោយបញ្ចប់រដូវកាលនេះ ប៉ុន្តែ គំនិតរបស់ Zidane គឺ លោកចង់បាន Ronaldo ប្រសិនបើក្រុមបរាជ័យក្នុងការចុះហត្ថលេខាលើកីឡាកររបស់ Borussia Dortmund រូបនេះ។

យ៉ាងណាក្តី របាយការណ៍នោះបានបន្តទៀតថា Messi មិនគាំទ្រគំនិតឲ្យ PSG នាំ Ronaldo មកកាន់កីឡដ្ឋាន​ Parc de Princes ឡើយហើយ រូបគេនឹងចាកចេញប្រសិនបើ Zidane ពិតជាទិញ Ronaldo ពិតមែន៕