photo of Neymar
Neymar Former of Barcelona

ជាមួយនឹងក្រុម Barcelona ដែលរីករាយជាមួយយុទ្ធនាការដ៏ល្អឥតខ្ចោះរហូតដល់ចំនុចនេះកីឡាករ Lionel Messi បានអះអាងយ៉ាងច្បាស់ថា ក្លឹបយក្សនៃអេស្ប៉ាញមានភាពប្រសើរឡើងជាងមុនចាប់តាំងពី Neymar បានចាក់ចេញប៉ុន្នានខែកន្លងមក ។

កីឡាករសញ្ចាតិ ប្រេស៊ីលរូបនេះបានចាកចេញពីក្លឹប Nou Camp នៅខែសីហានៅពេលដែលក្លឹប Paris Saint-Germain បានបង់លុយក្នុងតម្លៃខ្លួន 222 លានអឺរ៉ូដើម្បី បញ្ចប់ការផ្ទេរដ៏ថ្លៃបំផុតរបស់គេ ។ Neymar គឺជាសមាជិកដ៏សំខាន់ម្នាក់របស់ខ្សែប្រយុទ្ធបីរូបរបស់ក្រុម Barcelona ដែលរួមមានកីឡាករ Messi និង Luis Suarez ដែលជួយឱ្យក្លឹបនេះឈ្នះពានរង្វាន់ La Liga ពីរដងនិងពានរង្វាន់ Champions League នឹងពានកិត្តិយសផ្សេងៗទៀត។

Messi បានប្រាប់សាព័ត៌មាន Marca ថា ”ការចាកចេញរបស់ Neymar បានបណ្តាលឱ្យរបៀបលេងរបស់យើងត្រូវបានផ្លាស់ប្តូរ ។ យើងបានបាត់បង់នូវសក្តានុពលនៃការវាយលុក ប៉ុន្តែប្រព័ន្ធការពារគឺកាន់តែល្អជាមុន ។ បច្ចុប្បន្ននេះយើងកំពុងមានអាវុធយ៉ាងល្អនៅក្នុងខ្សែបម្រើ ហេតុនេះធ្វើឱ្យយើងកាន់តែរឹងមាំក្នុងការការពារ” ។