Lionel Messi ទើប​តែ​រ​ក​បាន​មួយ​គ្រាប់ឲ្យ Paris Saint-Germain ​ក្នុង​ការ​​លេង​ UEFA Champions League កាល​យក​​ឈ្នះ Manchester City បន្ទាប់​មក​ក៏​បរាជ័យ​ក្រោម​ថ្វី​ជើង ​Rennes ២-០កាល​ពី​សប្ដាហ៍​មុន​​នៅ​ Ligue 1 ។

Lionel Messi
Lionel Messi

ក្នុង​បទ​សម្ភាសន៍​មួយ​​​ជា​មួយ France Football ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​និយាយពី​ការ​ផ្ទេរ​ទៅ​កាន់ PSG ថា​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​បំផុត​មួយ​សម្រាប់​រូប​គេ​។ «​ខ្ញុំ​​មិន​បាន​បង្កើត​កំហុស​ឡើយ ក្នុង​ការ​ផ្ទេរ​​ទៅ​កាន់​ក្លឹប​ថ្មី PSG »​នេះ​ជា​សម្ដី​របស់ Messi ។

បើ​ទោះ​ PSG មិន​ទាន់​​ទទួល​បាន​ផ្លែផ្កា​ពី​ការ​ទិញ​យក​ Messi ​ខ្លាំង​ ប៉ុន្តែ​ពូក​គេ​បំពេញ​ក្ដី​ស្រមៃ​​អ្នក​គាំទ្រ​របស់​ខ្លួន​ឲ្យ​សប្បាយ​ចិត្ត​ក្នុង​ការ​យក​បាន Messi ។ ទាក់ទ​ង​ការ​​​លេង​នៅ PSG របស់​ Messi នេះដែរ Koeman ​ក៏​បាន​និយាយ​ដែរ​ថា ​ខ្សែ​ប្រយុទ្ធ​​អាហ្សង់ទីន​ហាក់មិន​ទាន់​បង្ហាញ​ឲ្យ​គ្រប់​គ្នា​បាន​ឃើញ​ពី​កម្រិត​ដ៏​ល្អ​របស់​ខ្លួន​ដូច​កាល​នៅ Barca ដែល​គេ​ធ្លាប់​បាន​ធ្វើ​ និង​បាន​ឈ្នះ​ពាន​ឡើយ​។

​​ខ្សែ​​ប្រយុទ្ធ​ដែល​ចាប់​ផ្ដើម​​អាជីព និង​បង្កើត​ភាព​ល្បីល្បាញ​នៅ Barcelona ​រូប​នេះ​មិន​ត្រូវ​បាន​គេ​គិត​ថា នឹង​ចាក​ចេញ​ពីទឹក​ដី​អេស្ប៉ាញ​​​ឡើយ។ ប៉ុន្តែ​គេ​មិន​អាច​​​នៅ Barca ​បាន​បើ​ទោះ​ប្រឹងប្រែង​​រក​ដំណោះ​​ស្រាយ​ក៏​ដោយ ក្រោយ​ពេល​ការ​ចូល​កាន់​តំណែង​របស់ Ronald Koeman និង​វិបត្តិ​របស់​ក្លឹប​៕