ក្រុម FC Barcelona ​នឹង​ត្រូវ​តទល់​ជាមួយ​ក្រុម Real Betis ​ក្នុង​សប្ដាហ៍​ទី​២​លីគ​កំពូល​អេស្ប៉ាញ La Liga ​នៅ​វេលា​ម៉ោង​២​រំលង​អាធ្រាត្រ។

Lionel Messi

ការ​ប្រកួត​នៅ​យប់​នេះ​ដែរ Lionel Messi ​នៅ​តែ​មិន​មាន​ឈ្មោះ​ចូល​លេង​ដដែល ​ក្រោយ​ពី​មិន​បាន​ចូល​រួម​ហ្វឹកហាត់​ជាមួយ​ក្រុម​ឡើយ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ។ រូបគេ​នៅ​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​ឡើយ​ទេ។ Luis Suarez ​និង Dembele ​ក៏​អវត្តមាន​ដូច​គ្នា​ក្នុង​ការ​ប្រកួត​នៅ Camp Nou ​នេះ ដោយសារ​តែ​របួស​ដូច​គ្នា។ លោក Valverde ​បាន​កោះ​ហៅ​ថ្នាល​យុវជន​២​នាក់​មក​ជួយ​ក្រុម Carles Perez ​និង Ansu Fati ​។

Lionel Messi

រំលឹក​ថា​ប្រកួត​បើក​ឆាក​ដំបូង​ក្រុម Barcelona ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Bilbao ​ម្ដង​មក​ហើយ ​ដូច្នេះ​នៅ​រាត្រី​នេះ​ពួកគេ​ទាមទារ​ឈ្នះ​ដាច់​ខាត ​ដើម្បី​ស្រង់​យក​ពិន្ទុ​មក​វិញ៕