កីឡាករ Mesut Ozil ដែល​មាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាងគេ​របស់​ក្រុម Arsenal គ្រោង​នឹង​ចាកចេញនៅ​ខែមករា​ខាងមុខ​នេះ ស្របពេល​មាន​សេចក្តី​រាយការណ៍​ថា ក្លឹប Fenerbache កំពុង​ចាប់​អារម្មណ៍​​ចង់​ខ្ចីជើង​​កីឡាករ​វើលខាប់​នេះនៅខែមករា​។

photo of  Mesut Ozil
កីឡាករ Mesut Ozil

Ozil ដែល​ចាកចេញពី​ក្លឹប Real Madrid មក​ចូល​រួម​ជាមួយ​ពហុកីឡាដ្ឋាន Emirates Stadium កាលពី​ឆ្នាំ​២០១៣នោះ មិន​ស្ថិត​ក្នុង​ផែន​ការ​របស់គ្រូបង្វឹក​លោក Unai Emery សម្រាប់រដូវកាល​នេះទេ។

លោក Emery ​ពេញ​ចិត្ត​កីឡាករ​វ័យ​ក្មេង​ដូចជា Reiss Nelson, Dani Ceballos និង Joe Willock ហើយនៅ​ពេលនេះ​ Arsenal អាច​នឹង​កាត់បន្ថយ​ការ​ចំណាយ​​តាម​រយៈ​ការ​អនុញ្ញាតឲ្យ Ozil លេងខ្ចីជើង​នៅខែមករា​នេះ។

តាមសេចក្តី​រាយការណ៍​ថា ក្លឹប Arsenal មាន​បំណង​ចំណាយ​ប្រាក់​ខ្លះ​សម្រាប់​ប្រាក់ខែ​ ៣៥០.០០០ផោន​ក្នុង​មួយ​សប្តាហ៍របស់ Ozil ផងដែរ៕