យ៉ោងតាមសារព័ត៌មានបានឱ្យដឹងថា ខ្សែបម្រើ Mesut Ozil បានច្រានចោលសំណើរ 1លានផោនក្នុងមួយសប្តាហ៍របស់ក្លឹបមួយនៅអាសីុ តាំងពីគាត់មិនទាន់ចុះកុងត្រាថ្មីជាមួយ Arsenal មកម្លេះ។

Mesut Ozil  ចោលសំណើ​ 1លានផោន​ក្នុងមួយសប្ដាហ៍ពីក្លឹបមួយនៅអាសីុ
Mesut Ozil ចោលសំណើ​ 1លានផោន​ក្នុងមួយសប្ដាហ៍ពីក្លឹបមួយនៅអាសីុ

ទោះបីជាមានក្លឹបមួយដាក់សំណើរផ្ដល់ប្រាក់ 1លានផោនក្នុងមួយសប្តាហ៍ដល់រូបលោកក៏ដោយ ក៏លោកនៅតែចុះកុងត្រាថ្មីជាមួយក្លឹបសំណប់របស់លោកដែរ Arsenal គឺបានប្រាក់នើយហត់តែ 350មឺុនដុលាប៉ុណ្នោះក្នុងមួយសប្ដាហ៍ ប៉ុន្តែកុងត្រាថ្មីនេះធ្វើឱ្យរូបលោកក្លាយ​ជា​កីឡាករ​បាន​ប្រាក់​ឈ្នួល​ច្រើន​ជាង​គេ​បំផុត​នៅ​ក្លឹប​កាំភ្លើង​ធំ​ Arsenal។

នៅក្នុងបទសម្ភាសដ៏កម្រមួយនៅចក្រភពអង់គ្លេសភ្នាក់ងាររបស់ Ozil លោក Erkut Sogut បានបញ្ជាក់ថាទោះបីជា Ozil បានព្យាពេលចុះកុងត្រាថ្មីជាមួយ Arsenal ក៏ដោយ។ ក៏ Ozil មិនចុះកុងត្រាជាមួយក្លឹបផ្សេងដែរ ព្រោះគាត់មិនជាកីឡាករមុខលុយទេ។

«យើងមានការផ្តល់ជូនពិសេសពីក្លឹបអាស៊ីមួយចំនួន។ ប៉ុន្តែសម្រាប់លោក Ozil ប្រាក់មិនមែនជាកត្តាធំបំផុតរបស់គាត់ទេ។ ប្រាក់គឺជារឿងដ៏សំខាន់មួយក្នុងការពិចារណាដែរ ប៉ុន្តែអ្វីដែរសំខាន់នោះគឺក្លឹបដែរយើងស្រាឡាញ់នឹងខ្លួន នៅមានសម្មតភាពលេងនៅអឺុរ៉ុបយ៉ូរទៀត»

ប្រភព៖ Standard