phot of Mesut Ozil
Mesut Ozil wants Jack Wilshere No 10 shirt to stay at Arsena

ខ្សែបម្រើសញ្ជាតិអាឡឺម៉ង់រូបនេះមិនទាន់បន្តកុងត្រាថ្មីនៅរដូវក្តៅនេះជាមួយ Arsenal​​ នៅឡើយទេ ប៉ុន្តែគេនៅតែអាចយល់ព្រមជាមួយក្លឹបប្រសិនបើរូបគេទទួលបានអាវលេខ១០ ដែលជារបស់ខ្សែបម្រើគីឡាករ Jack Wilshere​ ។ កីឡាករ Mesut Ozil ដែលបច្ចុប្បន្នពាក់អាវលេខ 11​ ហើយរូបគេត្រូវបានទាមទារឱ្យ Arsenal​​  មានការផ្លាស់ប្តូរ​លេខអាវថ្មីឲ្យគេ។

ខ្សែបម្រើប្រយុទ្ធវ័យ 29 ឆ្នាំរូបនេះក៏ចង់បានប្រាក់បន្ថែម 150,000 ផោនក្នុងមួយសប្តាហ៍ដើម្បីស្នាក់នៅទីក្រុង London ជាកន្លែងដែលគាត់ទើបទិញផ្ទះថ្មី។

Mesut Ozil ចង់បានអាវយឺតរបស់ Wilshere ដែលមានលេខ១០ តាំងពីនៅក្រុម Real Madrid មកម្ល៉េះពីព្រោះវាត្រូវបានផ្សារភ្ជាប់ទៅនឹងស្លាកសញ្ញារបស់គាត់ សូម្បីតែ Instagram របស់គាត់មានក៏មានលេខដប់ដែរ (m10_official) ។

គួរបញ្ជាក់ថា កីឡាករ Jack Wilshere ដែលបច្ចុប្បន្នជាម្ចាស់ស្លាកលេខ ១០នេះ កំពុងតែព្រួយអំពីការឈប់បន្តកុងត្រាជាមួយក្រុម Arsenal ក្នុងរដូវកាលខាងមុខនេះ​ ដែលធ្វើអោយ Ozil ងាយនឹងក្លាយជាម្ចាស់អាវនៃស្លាកលេខ ១០នេះជាមួយនឹងកាំភ្លើងធំនារដូវកាលក្រោយ៕​

ប្រភពពី៖ thesun