photo of Mesut Ozil
Arsenal star Mesut Ozil

ក្លឹប Atletico Madrid បានទាក់ទងកីឡាករ Mesut Ozil អំពីលទ្ធភាពនៃការចុះហត្ថលេខា លើក្របខ័ណ្ឌ La Liga នៅរដូវក្តៅក្រោយនេះពីក្រុម Arsenal នៅលើការផ្ទេរប្រាក់ដោយឥតគិតថ្លៃ នេះបើយោងតាមរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស។

The Sun បាន រាយការណ៍ថា ក្លឹប Atletico ចង់ផ្លាស់ប្តូរខ្សែប្រយុទ្ធវ័យ 29 ឆ្នាំរូបនេះដែលកិច្ចសន្យាបច្ចុប្បន្នជាមួយក្រុមកាំភ្លើងធំ Arsenal នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ។

អត្ថបទដដែលនេះបានបញ្ជាក់ថា Ozil បានទាមទារប្រាក់ឈ្នួល 300,000 ផោនក្នុងមួយសប្តាហ៍ពីក្រុម Arsenal ដើម្បីចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅក្លឹប ប៉ុន្តែគាត់ប្រហែលជាត្រូវទទួលបានទាបជាងអ្វីដែលគាត់ទាមទារ ។

Ozil មិនមានបំណងចង់ចុះហត្ថលេខា លើកិច្ចសន្យាថ្មីជាមួយក្រុម Arsenal ទេ ។ រឿងរ៉ាវនេះបាននិយាយថាក្រុម Atletico Madrid ត្រៀមនឹងផ្តល់ប្រាក់ខែ 200,000 ផោនក្នុងមួយសប្តាហ៍ ក៏ដូចជាការចុះហត្ថលេខាដ៏ធំមួយនៅចុងបញ្ចប់នៃយុទ្ធនាការបច្ចុប្បន្ន។

ប្រភពពី៖ thesportreview