ខ្សែបម្រើប្រយុទ្ធជម្រើសជាតិអាល្លឺម៉ង់ Mesut Ozil បានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិជាផ្លូវការ បន្ទាប់ពីរងពាក្យរិះគន់យ៉ាងច្រើន ក្រោយពីមិនអាចជួយជម្រើសជាតិរបស់ខ្លួនឡើងផុតពីវគ្គចែកពូលពានរង្វាន់បាល់ទាត់ FIFA World Cup 2018 នៅប្រទេសរុស្សុី។

Mesut Ozil  នឹងប្រធានាធិបតី​ទួរគី​
Mesut Ozil នឹងប្រធានាធិបតី​ទួរគី​

ក្រោយពីរងការរិះគន់រឿងជួយក្រុមមិនអាចឡើងទៅវគ្គបន្ត លោកក៏រងការរិះគត់ម្ដងទៀត ចំពោះរូបថតជាមួយប្រធានាធិបតីទួរគីលោក Tayyip Erdogan ព្រោះតែប្រធានាធិបតីរូបនេះ លោកបាននិយាយរិះគត់ជាច្រើនទៅលើ ប្រធានាធិបតីរបស់ប្រទេស អាល្លឺម៉ង់។

នេះមិនមែនជាលើកទីមួយទេដែរ Ozil បានជួបជាមួយ ប្រធានាធិបតីទួរគី គឺនៅឆ្នាំ 2010 បន្ទាប់ពីគាត់និង ប្រធានាធិបតីទួរគី បានមើលការប្រកួតរវាងអាល្លឺម៉ង់និងទួរគីនៅទីក្រុងប៊ែរឡាំងជាមួយគ្នា។ សញ្ចាតិលោកក៏មានសាច់ឈាម ទួរគី ប៉ុន្តែលោកកើតនៅអាល្លឺម៉ង់​ខាង​លិច​ ៕

ប្រភពពី៖ Mirror