គ្រូបង្វឹកបណ្តោះអាសន្នរបស់ Man Utd បានពន្យល់ពីមូលហេតុដែលដាក់ឲ្យតារាឆ្នើម Cristiano Ronaldo អង្គុយនៅកៅអីបម្រុងក្នុងការប្រកួតក្របខ័ណ្ឌ Premier League រវាង Chelsea ជាមួយ Man Utd នៅកីឡដ្ឋាន Stamford Bridge ។

Michael Carrick
Michael Carrick

ទោះបី Man United កំពុងធ្វើការធ្ងន់ត្រូវប៉ះជាមួយក្រុម Chelsea ដែលស្ថិតកំពូលតារាង Premier League ក៏ដោយក៏លោក Michael បានសម្រេចចិត្តឲ្យកំពូលខ្សែប្រយុទ្ធពាក់អាវលេខ 7 រូបនេះស្ថិតនៅកៅអីបម្រុង ខណៈដែល Bruno Fernandes, Jadon Sancho និង Marcus Rashford ត្រូវបានឲ្យរាប់រងកន្លែងប្រយុទ្ធក្នុងជម្រើសដំបូង។

យោងតាមលោក Michael Carrick និយាយថា៖ “កីឡាករ Cristiano Ronaldo ប្រហែលជាឈ្មោះដ៏អស្ចារ្យរបស់ពួកគេ ប៉ុន្តែវាគ្រាន់តែជាគំនិតនៃផែនការហ្គេមប៉ុណ្ណោះ។ Ronaldo តាមពិតគាត់ពិតជាអស្ចារ្យណាស់ ប៉ុន្តែលោកត្រូវតែសម្រេចចិត្តធ្វើបែបនេះនៅថ្ងៃនេះ។ 

និយាយ​ដោយ​ស្មោះ​ត្រង់ទៅវា​ជា​គ្រាន់តែជាការ​សម្រេច​ចិត្ត​​ជ្រើស​រើស​​ដើម្បីក្រុម​។ កីឡាករក្មេងទាំងអស់នៅក្នុងក្រុមពិតជាអស្ចារ្យគ្រប់កន្លែងក្នុងជម្រើសដំបូងហើយ Ronaldo នឹងទៅគាំទ្រពួកគេ 100 ភាគរយ ហើយត្រៀមខ្លួនដើម្បីជួយក្រុមនៅពេលក្រុមកំពុងតែត្រូវការ”៕