Mikel Arteta ស្ដីបន្ទោសកីឡាករ ក្រោយធ្លាក់ចេញពីពានរង្វាន់ FA Cup យប់មិញ
11 Jan 2022 - 01:37:11 SHARE
អ្នកចាត់ការ Mikel Arteta បានចោទកីឡាករកីឡាករ Arsenal ថាខ្វះភាពចង់ឈ្នះ បន្ទាប់ពីពួកគេលេងចាញ់ក្រុម Nottingham Forest ធ្លាក់ចេញពីពានរង្វាន់ FA Cup កាលពីយប់មិញ។

Arsenal បានចាញ់ក្នុងលិទ្ធផល ១ ទល់នឹង ០ ដោយសារក្រុមមកពីលីគ Championship ខណៈមួយគ្រាប់របស់ Forest ធ្វើបានដោយប្រធានក្រុម Lewis Grabban នៅមុន៧នាទីបញ្ចប់ការប្រកួត។ ក្រុមការប្រកួតនេះដែរ Arsenal ទាត់មិនចំគោលដៅសូម្បីមួយជើង ហើយលោក Arteta មិនសប្បាយចិត្តសោះចំពោះលទ្ធផលនេះ។
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបាននិយាយថា Arsenal ត្រូវការថាមពលនិងភាពស្រែកឃ្លានដើម្បីឈ្នះគ្រប់ឱកាស។ លោកពិតជាខកចិត្តជាមួយការលេងយប់មិញខ្លាំងណាស់។ ប៉ុន្តែវាបានកើតឡើងទៅហើយ ហើយក្រុមត្រូវតែវិភាគដើម្បីរកហេតុផល។
ជ័យជម្នះរបស់ Nottingham Forest ពួកគេនឹងឡើងទៅប៉ះក្រុម Leicester City នៅជុំទី ៤ នៃពានរង្វាន់ FA Cup៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព