ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​ជប៉ុន Takumi Minamino ធ្វើ​បាន​២​គ្រាប់​ម្នាក់​ឯង​ធានា​ឲ្យ Liverpool យក​ឈ្នះ Norwich City ក្នុងលិទ្ធផល  ២ ទល់នឹង ០ បាន​​ឡើង​ទៅ​កាន់​វគ្គ​ ៨​ក្រុម​ចុងក្រោយ​​ពាន​រង្វាន់ FA Cup។

Takumi Minamino
Takumi Minamino

គ្រាប់​ដំបូង​របស់​កីឡាករ​វ័យ​២៧​ឆ្នាំ​ធ្វើ​បាន​នៅ​នាទី​២៧ ក្រោយ​មាន​ការ​បញ្ជូន​ពី​មិត្ត​រួម​ក្រុម Origi។ នៅ​១២​នាទី​បន្ទាប់ Minamino បាន​បន្ថែម​គ្រាប់​ទី​ពីរ​របស់​ខ្លួន ដោយ​ការ​ទាត់​យក​មុំ​៩០​យ៉ាង​ស្អាត។

ជ័យជម្នះ​នេះ​​បាន​នាំ​ក្រុម​លោក Jurgen Klopp ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ​​ពាន FA Cup។ Liverpool ទើប​តែ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក League Cup ​ក្រោយ​ឈ្នះ​បាល់​ប៉េណាល់ទី​លើ​ Chelsea ក្នុងលិទ្ធផល ១១ ទល់នឹង ១០ នៅ​កីឡដ្ឋាន Wembley៕