ខ្សែបម្រើ Henrikh Mkhitaryan របស់ក្រុម Manchester United បានយល់ព្រមផ្ទេរទៅកាន់ក្រុមកាំភ្លើងធំ Arsenal ហើយ ហើយកីឡាករ Alexis Sanchez របស់ក្រុមកាំភ្លើងធំ Arsenal បានធ្វើផ្ទុយគ្នា ។

photo of Henrikh Mkhitaryan
Henrikh Mkhitaryan of Manchester United

ការបំពេញក្រដាសស្នាមនេះត្រូវបានបញ្ចប់នៅថ្ងៃសៅរ៍នេះ ហើយកីឡាករ Henrikh Mkhitaryan នឹងធ្វើដំណើរទៅទិសដៅផ្សេងទៀតដោយក្រុម Arsenal បានដាក់បញ្ចូលអតីតកីឡាកររបស់ក្លឹប Borussia Dortmund មួយរូបបូករួម 35 លានផោនទៀតសំរាប់ Sanchez ។

photo to Alexis Sanchez
Alexis Sanchez of Arsenal

ខ្សែប្រយុទ្ធសញ្ចាតិស៊ីលី Sanchez នឹងរកប្រាក់បាន 450.000 ផោនក្នុងមួយសប្តាហ៍នៅទឹកដី Old Trafford នឹងបញ្ចប់ការព្យាបាលរបស់គាត់នៅល្ងាចថ្ងៃសៅរ៍នេះ និងត្រូវបានបង្ហាញឱ្យដឹងថាជាកីឡាករថ្មីរបស់ Old Trafford ក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែ រយៈពេលនៃកិច្ចព្រមព្រៀងរបស់កីឡាករ Mkhitaryan និងប្រាក់ខែរបស់គាត់មិនត្រូវបានបង្ហាញឡើយ។

ប្រភពពី៖ goal