ខ្សែបម្រើប្រយុទ្ធ Henrikh Mkhitaryan ថ្មីរបស់ក្រុម Arsenal បានផ្ញើរសាអស់ពីដួងចិត្តទៅកាន់ក្រុមអ្នកគាំទ្ររបស់ក្រុម Manchester United បន្ទាប់ពីបានបញ្ចប់ការផ្លាស់ទៅកាន់Emirates ។

photo of Henrikh Mkhitaryan
Henrikh Mkhitaryan of Arsenal

កីឡាករសញ្ចាតិអាមេនី(Armenia) រូបនេះបានគេបង្ខំឱ្យចាកចេញពីទឹកដី Old Trafford នៅក្នុងកិច្ចព្រមព្រៀងដោះដូរកីឡាករដែលពាក់ព័ន្ធនឹងកីឡាករ Alexis Sanchez ហើយការផ្ទេរបានបញ្ចប់កាលពីល្ងាចម្សិលមិញនេះ ។ អតីតខ្សែបម្រើប្រយុទ្ធរបស់ Dortmund រូបនេះ និយាយថា “កិត្តិយសណាស់” ក្នុងការចូលរួមចំណែកក្នុងប្រវត្តិសាស្រ្តរបស់ក្លឹប។

Mkhitaryan បានអធិប្បាយ​នៅក្នងបណ្ដាញ Instagram របស់លោកថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកលេងនិងបុគ្គលិករបស់ក្រុម Manchester United ហើយជាពិសេសសម្រាប់អ្នកដែរស្រឡាញ់និងចូលចិត្តខ្ញុំ”។

“ខ្ញុំចូលចិត្ត និងមានកិត្តិយសណាស់ក្នុងការចូលរួមក្នុងប្រវត្តិសាស្រ្តនៃក្លឹបដ៏អស្ចារ្យរបស់ខ្ញុំ ដោយបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Europa League ជាមួយ United”។ ខ្ញុំតែងតែយកចិត្តទុកដាក់ចំពោះការចងចាំនៅពេលនោះនិងការប្រកួតនោះ។ ហើយខ្ញុំសប្បាយចិត្តណាស់នៅពេលអ្នកគាំនិយាយ “Whoa Mkhitaryan … ” រាល់ពេលដែលខ្ញុំឈានជើងចូលទីលាន។

“ខ្ញុំចង់ចាំអនុស្សាវរីយ៍ជាច្រើនទៀតជាមួយក្លឹប ហើយខ្ញុំរីករាយណាស់រាល់ពេលដែលយើងបានលេងជាមួយគ្នានិងសប្បាយជាមួយគ្នា។ នៅដំណាក់កាលនៃអាជីពរបស់ខ្ញុំ ។ ខ្ញុំសូមអរគុណអ្នកអស់ពីដួងចិត្តខ្ញុំ និងសូមអោយសំណាងល្អចំពោះអ្នកទាំងអស់គ្នា! ជីវិត​ដើរ​ទៅមុខ’?❤️’ ៕

ប្រភពពី៖ metro