photo of Henrikh Mkhitaryan
ខ្សែបម្រើ Henrikh Mkhitaryan

Roma បានចុះហត្ថលេខាយកខ្សែបម្រើ Henrikh Mkhitaryan លើកិច្ចសន្យាខ្ចី១រដូវកាលពី Arsenal។

ក្លិបអ៊ីតាលីមួយនេះនឹងបង់ថ្លៃខ្ចីនិងប្រាក់ខែរបស់ប្រធានក្រុមជម្រើសជាតិអាមីនៀវ័យ៣០ឆ្នាំរូបនេះ ប៉ុន្តែមិនបញ្ចូលជម្រើសឬកាតព្វកិច្ចទិញផ្ដាច់ឡើយ។

អតីតជ័យលាភីកីឡាករឆ្នើមបំផុតប្រចាំរដូវកាល Bundesliga កាលនៅ Dortmund ខាងលើ បានផ្លាស់ពី Manchester United មកចូលរួម Arsenal ក្នុងខែមករាឆ្នាំ២០១៨ ក្នុងកិច្ចព្រមព្រៀងប្ដូរជាមួយ Alexis Sanchez។

គេបានចូលលេង៥៩លើកសម្រាប់ Arsenal និងរកបាន៩គ្រាប់៕