photo of  Henrikh Mkhitaryan
ខ្សែបម្រើប្រយុទ្ធ Henrikh Mkhitaryan

ខ្សែបម្រើប្រយុទ្ធ Henrikh Mkhitaryan រកបាន១គ្រាប់ក្នុងថ្ងៃចូលលេងលើកដំបូងសម្រាប់ AS Roma ស្របពេលក្រុមនេះផ្ដួល Sassuolo ៤-២ ក្នុងក្របខ័ណ្ឌ Serie A យប់ថ្ងៃអាទិត្យទី១៥ខែកញ្ញាឆ្នាំ២០១៩។

ប្រធានក្រុមជម្រើសជាតិអាមេនីដែលលេងឱ្យ Roma លើកិច្ចសន្យាខ្ចីពី Arsenal ស៊ុតចូលគ្រាប់ទី៣ក្នុងនាទី២២ បន្ទាប់ពី Bryan Cristante តែតគ្រាប់បើកឆាកក្នុងនាទី១២ និង Edin Dzeko ស៊ុតវ៉ុលឡេគ្រាប់ទី២ក្នុងនាទី ១៩។ Justin Kluivert ស៊ុតឱ្យ Roma នាំមុខ៤-០ ក្នុងនាទី៣៣។

ថ្វីបើ Domenico Berardi រកបាន២គ្រាប់ម្នាក់ឯងក្នុងនាទី៥៣និង៧២សម្រាប់ Sassuolo តែយឺតពេលទៅហើយ។ នេះជាជ័យជម្នះលើកដំបូងរបស់ Roma ក្នុងរដូវកាលថ្មី និងកំពុងឈរលេខរៀងទី៨ ដោយមាន៥ពិន្ទុពី៣ប្រកួតដំបូង៕