ខ្សែបម្រើក្លឹប Real Madrid កីឡាករ Luka Modric បានសារភាពថា ខ្លួននឹងមិត្តរួមក្រុមដ៏ទៃរបស់លោក មិននឹកស្មានថា គ្រូបង្វឹកលោក Zinedine Zidane និងខ្សែប្រយុទ្ធ Cristiano Ronaldo ចាកចេញពី Real Madrid លឿនយ៉ាងនេះសោះ។

Modric ខ្ញុំមិននឹកស្មានថា Zidane និង Ronaldo ចាកចេញពី Real ទេ
Modric ខ្ញុំមិននឹកស្មានថា Zidane និង Ronaldo ចាកចេញពី Real ទេ

ពិតណាស់ លោក Zidane បានលាលែងពីតំណែងជាគ្រូបង្វឹកបន្ទាប់ពីដឹកនាំក្លឹបនេះឱ្យឈ្នះពានក្របខ័ណ្ឌ Champions League បីដងជាប់គ្នា។ ខណៈដែល Ronaldo បានបញ្ចប់ទំនាក់ទំនងរយៈពេល 9 ឆ្នាំរបស់គាត់ជាមួយក្លឹបយក្សអេស្ប៉ាញនេះដោយបានទៅចូលរួមជាមួយ ក្លឹបអ៊ីតាលី Juventus វិញ។

ខ្សែបម្រើសញ្ចាតិក្រូអាតរូបនេះបាននិយាយប្រាប់ការសែតមួយរបស់បារាំងថា៖ «ខ្ញុំមិននឹងស្មានថាអ្នកទាំងពីរ Zidane នឹង Ronaldo ចាកចេញពី Real ដោយមិនស្ដាយស្រនោះបន្តិចសោះ។ ជាការពិតនៅពេលដែលមានពាក្យចចាមអារ៉ាមថា Ronaldo ចាកចេញពីក្លឹប ប៉ុន្តែខ្ញុំមិនគិតចឹងទេព្រោះគាត់នោទីនេះ 9ឆ្នាំហើយ។ ចំពោះលោក Zidane វិញគឺគាត់គ្រូបង្វឹកដ៏ល្អម្នាក់ ខ្ញុំសង្ឃឹមថាគាត់នឹងនៅជួយក្លឹបនេះឈ្នះបានបន្តទៀត ប៉ុន្តែវាមិនដូចជាខ្ញុំគិតសោះអ្នកទាំងពីរចាកចេញដោយមិនស្ដាយអីបន្តិចសោះ»៕

ប្រភព៖ Sportsn Ndtv