Luka Modric បានបញ្ជាក់ប្រាប់អោយដឹងថាការប្រកួតជាមួយក្រុមម្ចាស់ផ្ទះអង់គ្លេសនៅទឹកដី Wembley នាថ្ងៃបើកឆាកដំបូង សម្រាប់​ព្រឹត្តការណ៏ Euro ២០២០ គឺប្រៀបដូចជាការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ដ៏ធំនៅទ្វីបអឺរ៉ុបមួយនេះដូច្នេះដែរ ។

Luka Modric
Luka Modric

ប្រធានក្រុមជម្រើសជាតិក្រូអាតវ័យ ៣៥ ឆ្នាំរូបនេះបើទោះបីជាបានផ្តួលអង់គ្លេសវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងដឹកនាំប្រទេសរបស់ខ្លួន​ឡើង​ទៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៨ បានបង្ហើបប្រាប់ការពិតថារូបលោកមិនចង់ឃើញក្រុមរហស្សនាម​ក្រឡា​អុកជួបប្រកួតបើកឆាកទល់គ្រុប D ជាមួយក្រុមតោកំណាចរបស់លោក Gareth Southgate នោះទេ។

ក៏ព្រោះចាប់តាំងពីពេលនោះមកអង់គ្លេសបានចិញ្ចឹមចិត្តរង់ចាំសឹកក្រោយបរាជ័យក្នុងព្រឹត្តិការណ៍ World Cup ២០១៨ ខណៈដែលពួកគេ​បានយក​ឈ្នះក្រូអាត ២-១ នៅឯកីឡដ្ឋាន Wembley ក្នុងព្រឹត្តការណ៏ពានរង្វាន់ Nations League ។ទោះយ៉ាងណា​ម្ចាស់ពាន​បាល់មាស​និងជាខ្សែបម្រើក្រុមអធិរាជស Real Madrid រូបនេះដឹងច្បាស់ថាការប្រកួតនៅថ្ងៃអាទិត្យទី១៣នេះគឺជាព្រឹត្តការណ៏​មិនអាច​មើល​ស្រាលបាននោះទេ៕