Modric ថាគេមិនធ្វើដូច Mbappe ដាក់ Real Madrid រឿងចរចាកុងត្រានោះឡើយ
កុងត្រារបស់ខ្សែបម្រើ Luka Modric នឹងបញ្ចប់ជាមួយនឹង Real Madrid នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលធ្វើឲ្យអ្នកកាសែតបានសួរទៅគេថា គេនឹងធ្វើដូចខ្សែប្រយុទ្ធ Kylian Mbappe ធ្វើដាក់ Real Madrid រឿងចរចាកុងត្រាឬអត់។

Modric ក៏បានឆ្លើយតបថា៖” ខ្ញុំមិនធ្វើអញ្ចឹងនោះទេ។ ខ្ញុំមិនធ្វើអញ្ចឹងជាដាច់ខាត។ ទុកឲ្យក្លឹបជាអ្នកធ្វើអញ្ចឹងដាក់ខ្ញុំទៅចុះ (និយាយបែបលេងសើច) ទេមិនអញ្ចឹងទេ ខ្ញុំនិយាយលេងទេ “។
កីឡាករនេះបន្តថា៖” រវាងខ្ញុំនឹង Real យើងមានភាពជឿជាក់គ្នាណាស់ យើងគឺត្រូវរ៉ូវជាមួយគ្នាច្រើនណាស់ អញ្ចឹងអ្វីដែលត្រៀមកើតឡើង នឹងកើតឡើងហើយ។ តែឥឡូវនេះការដែលសំខាន់គឺប្រកួត Champions League ផ្ដាច់ព្រ័ត្រ អញ្ចឹងហើយខ្ញុំអត់ចង់គិតអីផ្សេងក្រៅពីហ្នឹងឡើយ។
បើតាមការចុះផ្សាយរបស់កំពូលអ្នកកាសែត Fabrizio Romano បានឲ្យដឹងថា អនាគតរបស់ Modric គឺនឹងបន្តកុងត្រាថ្មីជាមួយ Real រហូតដល់ថ្ងៃទី៣០ ខែមិថុនា ២០២៣ ឆាប់ៗនេះ។
ទាក់ទងនឹងបញ្ហា Mbappe ធ្វើដាក់ Real Madrid គឺខាង Real Madrid មានការខកចិត្តជាខ្លាំងព្រោះពួកគេមានភាពជឿជាក់ខ្លាំងដែលកីឡាករនេះនឹងមក ដោយសារតែគេធ្លាប់បញ្ជាក់ថាគេចង់មក Real នេះប៉ុន្តែចុងក្រោយ Mbappe បែរជាតកុងត្រាជាមួយនឹង PSG រហូតដល់ឆ្នាំ២០២៥ទៅវិញ៕