អនាគតរបស់កីឡាករខ្សែបម្រើឆ្នើម Luka Modric ត្រូវបានបញ្ជាក់ច្បាស់ហើយ ថាខ្សែបម្រើរូបនេះបានបន្តកិច្ចសន្យាថ្មីជាមួយស្ដេចស Real Madrid ហើយ ដោយក្លឹបនេះបានដំឡើងប្រាក់ឈ្នួល បន្ទាប់ពីគាត់បានជួយក្លឹបនេះឈ្នះពានរង្វាន់ជាច្រើន នឹងបានបង្ហាញទម្រង់លេងយ៉ាងល្អ ក្នុងការជួយក្រូអាតនៅ World Cup ផងដែរ។

Luka Modric
Luka Modric

ម្ចាស់ជ័យលាភីកីឡាករល្អជាងគេប្រចាំព្រឹត្ដិការណ៍ World Cup ឆ្នាំ2018 រូបនេះ ត្រូវបានក្លឹបដំឡើងប្រាក់ឈ្នួលស្មើនឹងប្រធានក្រុម Sergio Ramos ប៉ុន្តែនៅពីក្រោយ  Gareth Bale។ ការដំឡើងនេះគឺដោយសារតែគាត់បានជួយក្លឹបនេះជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ហើយជាពិសេសនោះគឺបានបង្ហាញយ៉ាងច្បាស់ថា គាត់គឺជាកីឡាករដ៏សំខាន់ម្នាក់របស់ក្លឹបនេះ ណាមួយដើម្បីឱ្យគាត់មានអារម្មណ៍កាន់តែល្អជាមួយក្លឹបនេះរឿងប្រាក់ខែ។

ប៉ុន្មានសប្តាហ៍មកនេះមានពាក្សចរចារាមជាច្រើន រឿងខ្សែបម្រើសញ្ចាតិក្រូអាត់រូបនេះ នឹងក្លឹបអីតាលី Inter Milan ចង់បានរូបគេ ប៉ុន្តែឥឡូវនេះលោកបានរឿងទាំងនោះត្រូវបានចប់ទាំងស្រុងហើយក្រោយពីលោកបានបន្តកិច្ចសន្យាថ្មីជាមួយក្លឹបចាស់របស់លោក ៕

ប្រភពពី៖ Marca