ខ្សែបម្រើកណ្តាលរបស់ក្លឹប Real Madrid កីឡាករ Luka Modric សញ្ចាតិក្រូអាត បានឈ្នះពានកីឡាករល្អបំផុតលើពិភពលោក  FIFA Football Awards កាលពីយប់មិញ ដោយបានផ្ដួលខ្សែប្រយុទ្ធដូចជា Cristiano Ronaldo នៅលេខ2 ខ្សែប្រយុទ្ធ Mohamed Salah នៅលេខ3

Luka Modric
Luka Modric

គួរតែដឹហើយថា Modric បានជួយ Real Madrid ឈ្នះពាន Champions League លើកទីបីជាប់ៗគ្នា នឹងជួយជម្រើសជាតិរបស់គាត់ឡើងដឡើងដល់វគ្គវគ្គផ្តាច់ព្រ័ត្រ World Cup ជាពិេសេសនោះ លោកហើយគាត់បានទទួលពានរង្វាន់បាល់មាស សម្រាប់អ្នកលេងល្អបំផុតនៃការប្រកួតរបស់ FIFA World Cup ផងដែរ។

Modric បានថ្លែងក្រោយពីទទួលបានពានរង្វាន់ថា៖ «ពានរង្វាន់នេះមិនមែនគ្រាន់តែជារបស់ខ្ញុំនោះទេ វាសម្រាប់មិត្តរួមក្រុមរបស់ខ្ញុំ Real Madrid នឹងសម្រាប់មិត្តរួមក្រុមរបស់ខ្ញុំទាំងអស់មកពីក្រុមជម្រើសជាតិក្រូអាត ជាពិសេសនោះគឺសម្រាប់គ្រូបង្វឹកទាំងអស់ដែលខ្ញុំបានលេងជាមួយគាត់។ បើគ្មានពួកគេទេនោះ ខ្ញុំមុនមានថ្ងៃនេះឡើយ មិត្តរួចក្រុម នឹងគ្រឬសារ»

ប្រភព៖ Goal