ខ្សែបម្រើ Luka Modric ជឿជាក់ថាខ្សែប្រយុទ្ធ Cristiano Ronaldo នឹងនៅជាមួយ Real Madrid បន្តទៀត បើទោះបីជាមានទំនាក់ទំនងយ៉ាងខ្លាំងក្នុងការផ្ទេរទៅក្លឹបយក្សអីុតាលី Juventus ក៏ដោយ។

ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងខ្សែបម្រើ Luka Modrić
ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងខ្សែបម្រើ Luka Modrić

បើយ៉ោងតាមសារព៍ត៌មាន Goal បានឱ្យដឹងថា ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យកាលនេះ បានធ្វើឱ្យ Real Madrid មានការភ្ញាក់ផ្អើលខ្លាំង រឿងលិចឮព៍ត៌មានខ្សែប្រយុទ្ធវ័យ 33ឆ្នាំរូបនេះ បានយល់ព្រមលលក្ខណជាមួយប្រទេសអ៊ីតាលីហើយ ដោយចុះហត្ថលេខាលើកិច្ចសន្យារយៈពេលបួនឆ្នាំក្នុងតម្លៃខ្លួនចន្លោះពី 100ដល់ 120លានផោន ថ្លៃពលកម្ម 30លានអឺរ៉ូក្នុងមួយរដូវកាល។

ទោះបីជាយ៉ាងណាក៏មិត្តរួមក្រុមរបស់ពួកគេ Modric មិនជឿថាការផ្ទេរនេះគឺជារឿងពិតនោះទេ។ Modric បាននិយាយដោយមានទំនុកចិត្តថា៖ «ខ្ញុំមិនគិតថាគាត់នឹងចាកចេញពី Real Madrid ទេ ហើយខ្ញុំចង់អោយគាត់ស្នាក់នៅទីនេះជារៀងរហូតពីព្រោះគាត់ជាកីឡាករល្អបំផុតនៅក្នុងពិភពលោក។ នោះហើយជាគំនិតរបស់ខ្ញុំ។ វាពិតជាអស្ចារ្យណាស់ប្រសិនបើគាត់ធ្វើដូច្នេះ ព្រោះខ្ញុំមិនចង់ឃើញគាត់លេងឱ្យក្លឹបផ្សែងនោះទេ»៕

ប្រភពពី៖ Goal