Modric, Ronaldo និង Salah ត្រូវប្រជែងគ្នាដណ្តើមពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំរបស់ FIFA

កីឡាករ Luka Modric របស់ក្លឹបអធិរាជស Real Madrid និង Cristiano Ronaldo ដែលជាអតិតកីឡាកររបស់ Real ហើយសព្វថ្ងៃជាកីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Juventus និង Mo Salah របស់ក្លឹបហង្សក្រហម Liverpool ត្រូវបានជ្រើសរើសជាបេក្ខភាពចុងក្រោយបីរូបសម្រាប់ដណ្តើមយកតំណែងកីឡាករល្អបំផុតរបស់ FIFA ( Balon D’Or )
នេះគឺជាការប្រកួតប្រជែងដ៍សំខាន់ ក្នុងការស្វែងរកម្ចាស់ពាន Balon D’Or ប្រចាំឆ្នាំថ្មីនេះ ខណ:កីឡាករ៣រូបដែលត្រូវប្រកួតប្រជែងនេះដែរ សុទ្ធសឹងជាកីឡាករដែលល្បីល្បាញ និងមានស្នាដៃជួយក្លិបរបស់ពួកគេឲ្យទទួលបានជោគជ័យច្រើនកាលពីរដូវកាលមុន។ ក្នុងនោះដែរ Luka Modric កំពុងតែធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីឈ្នះពានរបស់ UEFA ប៉ុន្មានថ្ងៃមុននេះ ឥលូវមកបន្តដណ្តើមពានរបស់ FIFA ទៀត។ ចំណែក Cristiano Ronaldo វិញ នៅតែបន្តជាប់ឈ្មោះ ដដែល ខណ:កីឡាករដែលធ្វើឲ្យកក្រើកលីគកំពូលអ៊ីតាលីរូបនេះ ត្រូវការឈ្នះ Balon D’Or ដើម្បីនាំមុខពាននេះ លើ Lionel Messi ។ យ៉ាងណាវិញ Mohamed Salah ក៍ត្រូវការឈ្នះពាននេះផងដែរ ព្រោះថា កីឡាករអេហ្ស៊ីបរូបនេះ ចង់បានពានរង្វាន់មួយក្នុងអាជីពបាល់ទាត់របស់គេដើម្បីភាពល្បីល្បាញ និងភាពជោគជ័យក្នងអាជីពបាល់ទាត់។

ដូច្នេះហើយ Luka Modric, Cristiano Ronaldo និង Mohamed Salah ត្រូវប្រជែងគ្នាយ៉ាងស្វិតស្វាញទៀត ដើម្បីដណ្តើមយកពានរង្វាន់ Balon D’Or ប្រចាំឆ្នាំនេះ។