Photo of Mohamed Salah​
Mohamed Salah​ of Liverpool

Mohamed Salah​ បានក្លាយជាតារាជើងស៊ុតលេចធ្លោមួយរូបនៅក្របខ័ណ្ឌកំពូលអង់គ្លេសរដូវកាលនេះ បន្ទាប់ពីរកបាន ២២គ្រាប់ កំពុងប្រដេញគ្នាជាមួយ Harry Kane ដណ្ដើមស្បែកជើងមាស។

គិតលើគ្រប់កម្មវិធីខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបរកបាន៣០គ្រាប់ហើយឲ្យ Liverpool ខណ :កម្មវិធីប្រកួតនៅសល់ច្រើនទៀតដែលអាចឲ្យរូបគេបង្កើនចំនួនគ្រាប់ស៊ុតបញ្ចូលទី។

Photo of Mohamed Salah​
Mohamed Salah​ of Liverpool

ក្រោយស៊ុត Porto ១គ្រាប់នៅ Champions League ជាគ្រាប់បាល់គម្រប់៣០ កីឡាករវ័យ២៥ឆ្នាំ បាននិយាយថា: “ខ្ញុំពិតជារីករាយដែលរកបាន៣០គ្រាប់នៅរដូវកាលដំបូងជាមួយក្លឹបដូចជា Liverpool។ វាគិតជាជោគជ័យធំមួយ ប៉ុន្តែខ្ញុំត្រូវតែបន្តប្រឹងប្រែង និងស៊ុតបញ្ចូលទីឲ្យបានច្រើនទៀត”។

នេះជាការមកលេងនៅលីគអង់គ្លេសលើកទីពីររបស់ Salah បន្ទាប់ពី៤ឆ្នាំមុនគេលេងជាមួយ Chelsea ២រដូវកាលតែមិនជោគជ័យទេ ដោយស៊ុត បាន២គ្រាប់ប៉ុណ្ណោះ និងចំណាយពេលភាគច្រើនអង្គុយកៅអីបម្រុង៕

ប្រភព៖ espn