photo of Mohamed Salah
Mohamed Salah of Liverpool

Mohamed Salah និយាយថាគាត់ធំឡើងដោយជាអ្នកគាំទ្រ Liverpool ហើយគាត់តែងតែគាំទ្រក្រុមនេះរហូតមក។ ហើយគាត់ក៏មានមហិច្ឆតាក្នុងការចុះហត្ថលេខាលើក្រុមរបស់កីឡាករ Jurgen Klopp នៅទីបំផុតគាត់ក៏ទទួលបានឪកាសនេះ។

កីឡាករសញ្ជាតិអេហ្ស៊ីប វ័យ២៥ឆ្នាំរូបនេះត្រូវបានផ្ទេរចេញពី Roma មកកាន់ Liverpool ក្នុងតម្លៃខ្លួន 34 លានផោន។ Salah តែងតែជឿលើសមត្ថភាពរបស់គាត់ ហើយគាត់បានបង្កើតភាពភ្ញាក់ភ្អើលក្នុងការប្រកួត Premier League ដែលធ្វើឲ្យគ្រប់គ្នាស្ទើតែមិនជឿ ដែលបានរកជាអ្នករកគ្រាប់បាល់ច្រើនជាងគេឲ្យ Liverpool។

Salah បានប្រាប់សារព័ត៍មាបថា “ខ្ញុំបានស្រឡាញ់ក្លិបនេះតាំងពីខ្ញុំនៅក្មេង ហើយដឹងថានេះហើយគឺជាក្រុមដែលខ្ញុំចង់លេងឲ្យ។ ខ្ញុំដឹងពីប្រវត្តិសាស្រ្តរបស់ក្លឹបនេះហើយនៅពេលដែលខ្ញុំទទួលបានឱកាសក្នុងការលេងឲ្យ Liverpool ខ្ញុំត្រូវតែធ្វើឱ្យវាឲ្យបាន និង​ល្អបំផុត”