Mohamed Salah របស់ហង្សក្រហម Liverpool បានឈ្នះពានរង្វាន់កីឡាករបាល់ទាត់អាហ្វ្រិកឆ្នើមប្រចាំឆ្នាំ។

photo of Mohamed Salah
Mohamed Salah of Liverpool

Salah បានក្លាយជាអ្នកឈ្នះពីបញ្ជីកីឡាករ 5 នាក់បន្ទាប់ពីការបោះឆ្នោតរបស់អ្នកគាំទ្រ ដោយបានផ្តួលគូប្រជែងដូចជាកីឡាករ Pierre-Emerick Aubameyang, Naby Keita, Sadio Mane និង Victor Moses ។

ខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីបរូបនេះ បានរកគ្រាប់បាល់សរុបចំនួន 13 គ្រាប់ក្នុងរដូវកាលនេះ ក្នុងក្របខ័ណ្ឌ Premier League ហើយត្រូវបានគេប្រគល់ពានរង្វាន់ជាមួយលោក Jurgen Klopp ដែលជាគ្រូបង្វឹករបស់ក្លឹប Liverpool នៅឯកីឡដ្ឋាន Melwood ។

កីឡាករវ័យ 25 ឆ្នាំរូបនេះបានប្រាប់ BBC Sport ថា “ខ្ញុំពិតជារីករាយណាស់ក្នុងការឈ្នះពានរង្វាន់នេះ។ វាតែងតែជាអារម្មណ៍ពិសេសមួយ នៅពេលអ្នកឈ្នះអ្វីមួយ ។ ខ្ញុំមានអារម្មណ៍ថា ឆ្នាំនេះជាឆ្នាំដ៏អស្ចារ្យរបស់ខ្ញុំ ដូច្នេះខ្ញុំពិតជាសប្បាយចិត្តណាស់” ។

ប្រភពពី៖ RTE