photo of Mohamed Salah
Mohamed Salah of Liverpool

ខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool លោក Mohamed Salah បាននិយាយថាគាត់ចូលរួមជាមួយក្លឹបនេះ ព្រោះចង់ឈ្នះពាន។

Liverpool បាននាំ Salah យកមកក្របខ័ណ្ឌ Premier League ពី Roma នៅរដូវកាល 2016/17 ហើយបច្ចុប្បន្នកំពុងតែរីកចម្រើនខ្លាំង ខណៈដែលបានស៊ុតបញ្ចូលទីបាន 21 គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន 27 ដងនៅគ្រប់ការប្រកួតទាំងអស់សម្រាប់យុទ្ធនាការនេះរបស់លោក Jurgen Klopp ។

នៅក្នុងបទសម្ភាសន៍ជាមួយ Sky Sports News កីឡាករ Salah បាននិយាយថា “ខ្ញុំចង់ឈ្នះពានរង្វាន់នៅទីនេះ ខ្ញុំបានមកទីនេះដើម្បីឈ្នះពានរង្វាន់ ខ្ញុំនិងឈ្នះពានមួយសម្រាប់ក្លឹបនិងអ្នកគាំទ្រ។ ខ្ញុំពិតជាចង់ឈ្នះអ្វីមួយនៅទីនេះ ហើយយើងខិតខំធ្វើការជារៀងរាល់ថ្ងៃ ដើម្បីទទួលបានអ្វីមួយ។ ខ្ញុំជឿជាក់ថាយើងនឹងឈ្នះអ្វីមួយនៅឆ្នាំនេះ។