ក្រុមខ្លាំង Monaco និង Olympique Lyonnais បានទទួលជ័យជម្នះកាលពីយប់មិញនេះក្នុងប្រកួតចុងក្រោយនៃក្របខ័ណ្ឌ Ligue 1 ។

photo of Monaco នឹង Lyon កក់កៅអីទៅលេង Champions League
Monaco នឹង Lyon កក់កៅអីទៅលេង Champions League

ក្រុម Monaco បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2 នៅពីក្រោម Paris St Germain ក្រោយពីយកឈ្នះ 3-0 ទៅលើក្រុម Troyes ដោយបានបញ្ជូនគូប្រជែងរបស់ពួកគេទៅលេងនៅក្របខ័ណ្ឌ Ligue 2 ខណៈ Lyonnais  បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3 ក្រោយពីបានផ្តួល Nice 3-2 ដោយខ្សែប្រយុទ្ធ Memphis Depay រកបាន3 គ្រាប់ម្នាក់ឯង។

ក្រុមលេខ4 Marseille ដែលចាញ់ Atletico Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League កាលពីថ្ងៃពុធនោះបានផ្តួលក្រុម Amiens 2-1 ប៉ុន្តែការឈ្នះរបស់ពួកគេនេះ វាមិនអាចស្រោចស្រង់មុខមាត់របស់ពួកគេដែលរបូតពាននោះទេ ៕

ប្រភពពី៖ egypttoday