យ៉ោងតាមរបាយការណ៏មួយចំនួនបានចុះផ្សាយថា ខ្សែប្រយុទ្ធរបស់ក្លឹបតោខៀវ Chelsea កីឡាករ Alvaro Morata ចង់ទៅចូលរួមជាមួយក្លឹបយក្សអេស្ប៉ាញ Barcelona នាខែមករាខាងមុខ។

Morata ចង់ផ្លាស់ទៅលេងឱ្យក្លឹប Barcelona នាខែមករាខាងមុខ
Morata ចង់ផ្លាស់ទៅលេងឱ្យក្លឹប Barcelona នាខែមករាខាងមុខ

កីឡាករវ័យ 26 ឆ្នាំរូបនេះកំពុងស្វែងរកការផ្លាស់ប្តូរបរិយាកាសក្នុងការលេងឱ្យក្លឹបផ្សេង បន្ទាប់ពីមិនសូវជាប់ជម្រើសដំបូងនៅ Stamford Bridge នឹងធ្លាក់ទម្រង់លេងជាខ្លាំងនៅទឹកដីអង់គ្លេស។

ក្លឹបយក្សអេស្ប៉ាញ Barcelona កំពុងតែស្វែងរកកីឡាករខ្សែការពារកណ្តាលនិងខ្សែបម្រើម្នាក់កីឡាករ De Ligt និង De Jong គឺជាគោលដីរបស់ពួកគេ ខណៈដែរពួកគេកមពុងតែស្វែងរកខ្សែប្រយុទ្ធទុកជំនួសដំណែងរបស់ Luis Suarez ដែរមានវ័យចាស់ទៅហើយ ហើយ Morata អាចនឹងមានសក្តានុពលក្នុងការជំនួសដំណែងរបស់លោកប្រសិនបើគាត់ចង់ទៅមែននោះ៕