Morata ជាប់ជម្រើសជាតិអេស្ប៉ាញ ក្រោមការដឹកនាំរបស់លោក Luis Enrique
ខ្សែប្រយុទ្ធ Alvaro Morata និងខ្សែការពារ Marcos Alonso របស់ក្រុម Chelsea មានជាប់ជម្រើសជាតិវិញហើយ ក្រោយការដឹកនាំរបស់ Luis Enrique ខណៈដែរអេស្ប៉ាញនឹងត្រូវប៉ះជាមួយ អង់គ្លេស និង ក្រូអាត ពាន UEFA Nations League ។

អ្នកទាំងពី កាលពីប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2018 នៅប្រទេសរុស្ស៊ី គឺមិនមានឈ្មោះនោះទេ។ ប៉ុន្តែក្រោមការដឹកនាំរបស់លោក Luis Enrique ដែរមកជំនួសលោក Fernando Hierro។

លោក Luis Enrique បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ ការប្រកួតប្រឆាំងនឹងក្រុមជម្រើសជាតិដែលឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងផ្តាច់ព្រ័ត្រ World Cup អង់គ្លេសនិងក្រូអាត គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកយើងដើម្បីមើលថាតើយើងមានសម្ថភាពប៉ុន្មា ខ្លាំងប៉ុន្មា។
អ្នកចាំទីដែររង់ការរិះគន់យ៉ាងខ្លាំងនៅព្រឹត្តការណ៏ World Cup 2018 David de Gea ក៏មានឈ្មោះដែរ។ អេស្ប៉ាញ នឹងប៉ះអង់គ្លេសនៅឯកីឡដ្ឋាន Wembley ថ្ងៃទី8 ខែកញ្ញា 2 ថ្ងៃក្រោយជួបក្រូអាតនៅ Estadio Manuel Martínez Valero ៕
ប្រភពពី៖ Goal