Alvaro Morata បានលើកឡើងថាតោខៀវ Chelsea មិនអាចការពារ Eden Hazard បានទេ ប្រសិនបើគេចង់ចូលរួមជាមួយ Real Madrid ហើយនោះ។

Alvaro Morata នឹង Eden Hazard
Alvaro Morata នឹង Eden Hazard

ក្លឹបយក្សអេស្ប៉ាញ Real Madrid បានចាប់អារម្មណ៍លើខ្សែប្រយុទ្ធ Eden Hazard ជាងពីឆ្នាំមកហើយ។ ហើយកាលពីថ្ងៃចន្ទកីឡាករអន្តរជាតិប៊ែលហ្ស៊ិករូបនេះ ថាក្លឹប Real Madrid គឺជាក្តីសុបិន្តលោក ប៉ុន្តែកិច្ចសន្យារបស់លោកនៅសល់ពីរឆ្នាំទៀតជាមួយតោខៀវ Chelsea។

Morata ឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់ Hazard កាលពីថ្ងៃចន្ទថា៖ Hazard អាចទៅលេងជាមួយក្រុមណាក៏បាននៅលើពិភពលោកនេះ។ គាត់និយាយថា ការទៅលេងជាមួយ Real Madrid គឺជាក្តីសុបិន្តលោក នេះហើយគាត់បាននិយាយយ៉ាងច្បាស់ថាគាត់ចង់លេងឱ្យ Real Madrid ហើយនោះហើយនូវអ្វីដែរគាត់បានប្រាប់យើង។ ខ្ញុំគិតថា បើចង់ឱ្យគាត់នៅជាមួយពួកយើងទៀត នោះ Chelsea ត្រូវតែលេងឱ្យល្អ ៕

ប្រភព៖ Metro