កីឡាករ Alvaro Morata ត្រូវបានគេរាយការណ៍ថា កំពុងតែខិតកាន់តែកៀកក្នុងការ ផ្លាស់ពី Juventus ទៅចូលរួមជាមួយ Barcelona ហើយ។

Alvaro Morata
Alvaro Morata

ជាការពិតណាស់ Morata បានផ្លាស់ពី Atletico Madrid មកចូលរួមជាមួយ Juventus ក្នុងលក្ខខណ្ឌខ្ចីជើង រយៈពេលមួយឆ្នាំ ជាមួយនឹងតម្លៃខ្ចីជើងនោះគឺ ១០លានអឺរ៉ូ (ឬប្រមាណ ១១លានដុល្លារអាមេរិក) ហើយនឹងតម្លៃទិញដាច់គឺ ៤៥លានអឺរ៉ូ (ឬប្រមាណ ៥១លានដុល្លារអាមេរិក)។

បើយោងទៅតាម អ្នកសារកាសែតល្បីឈ្មោះ លោក Fabrizio Romano បានចុះផ្សាយថា ក្លិប Barca បានត្រៀមកុងត្រារួចរាល់សម្រាប់យក Morata មករួម។

ក្រុមព្រោះ Juventus ទំនងជាមិនចំណាយប្រាក់ទិញ Morata ដាច់ មករួមក្រុមទេដែលជាហេតុធ្វើឲ្យ Barca មានឱកាសក្នុងការយកគេមករួមក្រុម ហើយលោក Xavi ក៏កំពុងតែបើកភ្លើងបៃតងកំពុងរង់ចាំគេដែរ៕