harry-mguire-rio-ferdinand
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Related
Football News
អ្នកចាត់ការ Southampton ថា ការប្រកួតប្រជែងយកពាន Premier League គឺពិបាកជាង UCL ទៅទៀត
លោក Ralph Hasenhuttl អ្នកចាត់ការក្លឹប Southampton បាននិយាយមុនប្រកួតតទល់នឹង ក្លឹប Liverpool នៅយប់នេះថា ការប្រកួតប្រជែងដណ្ដើមយកឈ្នះពាន Premier League គឺពិបាកជាងការយកឈ្នះពាន UEFA Champions League ទៅទៀតចំពោះលោក។ លោក Hasenhuttl បាននិយាយថា៖” ពាន Premier League នេះជាពានមួយមានការប្រកួតប្រជែងដណ្ដើមយកបំផុតដោយមិនងាយមានក្លឹបណាមួយឈ្នះច្រើនដងនោះទេ ព្រោះវាពិបាកនឹងយកឈ្នះពាននេះដោយមានការប្រកួតប្រជែងខ្លាំង “។ លោកបានបន្តថា៖” ចំពោះខ្ញុំការប្រកួតយកឈ្នះពាន PL គឺពិបាកជាងប្រកួតយកពាន UCL ព្រោះតែវាពិបាកណាស់ដើម្បីលេងឲ្យទទួលបានលទ្ធផលល្អជាប់លាប់រហូតទាំង ៣៨ប្រកួត “។ ការប្រកួតប្រជែងដណ្ដើមពាន PL ក្នុងពេលនេះមានការប្រកួតប្រជែងគ្នាខ្លាំងរវាង Man City និង Liverpool ដោយ Man City មាន៩០ពិន្ទុ និងសល់តែ ១ប្រកួតទៀតប៉ុណ្ណោះ ខណៈ Liverpool មាន៨៦ពិន្ទុ និងសល់២ប្រកួត៕
17 May 2022
Football News
Luis Suarez ត្រៀមចាកចេញពីក្លឹប Atletico Madrid នៅបញ្ចប់រដូវកាលនេះ
ក្លិប Atletico Madrid បានប្រកាសជាផ្លូវការថា ខ្សែប្រយុទ្ធ Luis Suarez នឹងចាកចេញពីក្លិបក្រោយបញ្ចប់រដូវកាលនេះ។ ជាការពិតណាស់ Suarez បានចាកចេញពី Barcelona មករួមរស់ជាមួយ Atletico Madrid នៅក្នុងឆ្នាំ២០២០ ដោយ រូបគេបានរួមចំណែកជួយក្រុមឲ្យឈ្នះពាន La Liga នៅក្នុងឆ្នាំដំបូងតាមរយៈការបង្ហាញទម្រង់លេងដ៏លេចធ្លោ ២១គ្រាប់ក្នុងមួយរដូវកាល។ យ៉ាងណាក្តី មកទល់ពេលនេះ កុងត្រារបស់គេជាមួយក្លិបនឹងអស់សុពលភាពក្រោយបញ្ចប់រដូវកាលនេះ ហើយ ការចរចារលើការបន្តកិច្ចសន្យាថ្មីក៏មិនបានធ្វើឡើងដូចគ្នា។ ក្រោយការប្រកាសចាកចេញរបស់ Suarez ក៏មានពាក្យចចាមអារ៉ាមមួយចំនួនបានលើកឡើងថា រូបគេទំនងជានឹងវិលត្រឡប់ទៅកាន់ Barcelona បើពុំដូច្នោះទេគេនៅបន្តលេងនៅតំបន់អឺរ៉ុប ពោលគេមិនមានបំណងចង់ផ្លាស់ទៅកាន់លីគនៃសហរដ្ឋអាមេរិកនៅឡើយទេ៕
16 May 2022
Football News
Pep ថាបើចាញ់ប្រកួតក្រោយទៀតនោះ Liverpool នឹងលើកពានហើយ
អ្នកចាត់ការ Pep Guardiola បានលើកឡើងថា កីឡាករ Manchester City របស់លោកនឹងប្រឹងឲ្យអស់ពីលទ្ធភាពដើម្បីយកឈ្នះ Liverpool លើកពាន Premier League ក្រោយខាតពិន្ទុក្នុងទឹកដីរបស់ West Ham កាលពីយប់មិញ។ ក្នុងការប្រកួតយប់មិញ ក្រោយ Jarrod Bowen រកបាន២គ្រាប់នាំមុខមុនឲ្យ West Ham នៅវគ្គទីមួយ Man City បានព្យាយាមវាយបកយ៉ាងខ្លាំងវិញនៅវគ្គទីពីររហូតតាមបាន២គ្រាប់វិញ។ គ្រាប់បាល់របស់ Jack Grealish និងការធ្វើឲ្យចូលទីខ្លួនឯងរបស់កីឡាករ Vladimir Coufal បានជួយ City តាមស្មើ ២-២។ ក្រុមលោក Pep ទទួលបានប៉េណាល់ទីមួយបាល់ តែខ្សែបម្រើប្រយុទ្ធ Riyad Mahrez ធ្វើមិនបានសម្រេច មិនអាចធានាទទួលបាន៣ពិន្ទុ។ ចប់ការប្រកួត City និង West Ham ទទួលបានម្នាក់មួយពិន្ទុ។ លទ្ធផលនេះធ្វើឲ្យពេលនេះ City និង Liverpool
16 May 2022
Football News
Konate របស់ Liverpool និយាយថានឹងមិនឲ្យកីឡាករ Real Madrid ស៊ុតចូលនោះឡើយ
ខ្សែការពារ Ibrahima Konate បានបោះសម្ដីថាគេនឹងពុំឲ្យ កីឡាករ Real Madrid ណាម្នាក់ស៊ុតបញ្ចូលទីក្នុងការប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រ ទល់នឹង Liverpool នោះឡើយ។ Liverpool នឹងត្រូវជួបសត្រូវចាស់ Real Madrid សាជាថ្មីម្ដងទៀតនៅការប្រកួត UCL វគ្គផ្ដាច់ព្រ័ត្រ ថ្ងៃទី២៩ខែ ឧសភា ខាងមុខ នៅឯទីក្រុងប៉ារីស ប្រទេសបារាំង បន្ទាប់ពីធ្លាប់ជួបគ្នាម្ដងមកហើយកាលពីឆ្នាំ២០១៨។ Real Madrid ក៏ធ្លាប់បានយកឈ្នះ Liverpool ៣ ទល់នឹង ១ កាលណោះផងដែរដែលធ្វើឲ្យកូនក្រុមរបស់លោក Jurgen Klopp សុទ្ធតែមានមហច្ឆិតាចង់សងសឹក។ ដោយឡែក Konate ដែលជាកីឡាករចំណូលថ្មីរបស់ Liverpool បានថ្លែងបង្អើលទៅ Real Madrid ថា៖ “Karim Benzema មានរដូវកាលមួយដ៏ពិសេស ប៉ុន្តែនៅក្នុងក្រុមគេទាំងអស់ គឺមិនមែនមានតែគេទេ។ គោលដៅរបស់ខ្ញុំគឺខ្ញុំនឹងមិនឲ្យកីឡាករក្រុមពួកគេណាម្នាក់ស៊ុតបញ្ចូលទីនោះឡើយ”៕
16 May 2022
Football News
Ten Hag និយាយច្បាស់ៗហើយថា ចង់ឲ្យ Ronaldo បន្តនៅ Man Utd
លោក Erik ten Hag អ្នកចាត់ការថ្មីរបស់ក្លឹប Manchester United សម្រាប់រដូវកាលថ្មីខាងលើ បាននិយាយនៅក្នុងថ្ងៃនេះថា លោកចង់ឲ្យ ខ្សែប្រយុទ្ធ បន្តនៅក្លឹបរបស់លោកនេះ។ លោក Ten Hag បាននិយាយថា៖” ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីធ្វើការងារជាមួយនឹង Ronaldo នៅថ្ងៃខាងមុខនេះ។ Ronaldo ពិតជាកំពូលកីឡាករ តាមរយៈអ្វីដែលគេបានបង្ហាញយើងកន្លងមក ហើយខ្ញុំគិតថា គេនៅតែមានមហិច្ឆតាចង់ខ្លាំងអញ្ចឹងដដែលអញ្ចឹង “។ លោកបានបន្តថា៖” អញ្ចឹងច្បាស់ណាស់ ខ្ញុំចង់បានគេឲ្យនៅបន្តជាមួយយើងទៀត។ គេពិតជាសំខាន់មែនទែននឹង Man Utd ឆ្នាំនេះ មើលតែស្ថិតិការលេងរបស់គេទៅដឹងហើយ “។ លោក Ten Hag ក៏បានបញ្ជាក់ផងដែរ លោកចាប់ផ្ដើមធ្វើការងារឲ្យ Man Utd ចាប់ពីថ្ងៃនេះហើយដើម្បីត្រៀមរៀបចំក្រុមនេះឡើងវិញតាំងពីមុនរដូវកាលចាប់ផ្ដើមតែម្ដង៕
16 May 2022
Football News
Ancelotti បានអះអាងថា Hazard នឹងមិនចាកចេញពី Real Madrid នៅរដូវកាលក្រោយ
អ្នកចាត់ការលោក Carlo Ancelotti បានអះអាងថា ខ្សែប្រយុទ្ធស្លាប Eden Hazard នឹងមិនចាកចេញពី Real Madrid នៅរដូវកាលក្រោយនេះទេ។ ជាការពិតណាស់ Hazard ក្រោយចាកចេញពី Chelsea មកចូលរួមជាមួយ Real Madrid រូបគេពុំសូវបានលេងទៀងទាត់ឡើយ ដោយសារមានបញ្ហារបួសរ៉ាំរ៉ៃជាញឹកញាប់, ខណៈបច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិ ប៊ែលហ្ស៊ិករូបនេះក៏ធ្លាក់ទម្រង់លេងខ្លាំងណាស់ដែរ ដោយនៅតំណែងរបស់គេតែងតែត្រូវបានជំនួសដោយ Vinicius Jr.។ យ៉ាងណាមិញ តាមរយៈភាពអសកម្មបែបនេះបានធ្វើឱ្យអ្នកគាំទ្រក្លិបមិនសូវសប្បាយចិត្តនោះទេ ហើយមួយរយៈមុនក៏មានព័ត៌មាននៅបរទេសជាច្រើនបានចុះផ្សាយថា Real Madrid ចង់លក់ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំរូបនេះផងដែរ ប៉ុន្តែនៅពេលនេះអ្វីៗហាក់មានការប្រែប្រួលមកជាល្អឡើងវិញ ក្រោយពេលលោក Ancelotti បញ្ជាក់ថា Hazard នឹងបន្តស្នាក់នៅជាមួយក្រុមអធិរាជសបន្តទៀត។ ដកស្រង់ពាក្យសម្តីដើមលោក Ancelotti បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ “Hazard បានបញ្ជាក់ពីគម្រោងរបស់គាត់យ៉ាងច្បាស់ ដោយគាត់ចង់បង្ហាញពីគុណភាពខ្លួននៅរដូវកាលក្រោយ”៕
15 May 2022