Morata និយាយថា Real Madrid នឹងវិលត្រឡប់មកដូចដើមវិញ

ខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea លោក Alvaro Morata បានសារភាពថាលោកនឹងពិចារណាឡើងវិញនូវការវិលត្រឡប់មកកាន់ក្លឹប Real Madrid បន្ទាប់ពីបានរីករាយជាមួយនឹងអាជីពមួយដែលទទួលបានជោគជ័យនៅក្រុមតោខៀវ។
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានចាកចេញពីទឹកដី Los Merengues នៅរដូវកាលផ្តាច់ព្រ័ត្រ និងបានធ្វើឱ្យមានឥទ្ធិពលភ្លាមៗក្នុងការការពារពានរង្វាន់ក្របខ័ណ្ឌ Premier League ដោយស៊ុតបញ្ចូលទីបានចំនួន 8 គ្រាប់និងការបញ្ជូនបាល់បាន ចំនួន3លើកក្នុងការបង្ហាញខ្លួនចំនួន 15 លើក។
កីឡាករវ័យ 25 ឆ្នាំរូបនេះបានបញ្ជាក់ថា គាត់សប្បាយរីករាយនៅភាគខាងលិចទីក្រុងឡុង ប៉ុន្តែឥឡូវនេះគាត់បានសារភាពថា ការវិលត្រឡប់ទៅកាន់ទីក្រុង Madrid គឺជាលទ្ធភាពមួយ។
Morata ប្រាប់ El Larguero “ពិតណាស់ ខ្ញុំគួរតែត្រលប់ទៅវិញ បន្ទាប់ពីបានឈ្នះអ្វីៗគ្រប់យ៉ាងនៅក្លឹបតោខៀវ Chelsea ហើយនឹង មានអាជីពដ៏អស្ចារ្យនៅទីនោះ ។”
“វាពិតជាលំបាកខ្លាំងណាស់ក្នុងការនិយាយថាទេ សម្រាប់នរណាម្នាក់ដែលជាកីឡាករ Madrid ។ ខ្ញុំមិនគិតថាវានឹងកើតឡើងទេ ប៉ុន្តែអ្នកមិនដឹងទេ។
ខ្ញុំមិនគិតអំពីវាទេ ព្រោះខ្ញុំសប្បាយចិត្តណាស់នៅក្នុងទីក្រុងឡុង។”
ប្រភពពី៖ foxsports asia