ខ្សែប្រយុទ្ធរបស់ក្រុម Chelsea កីឡាករ Alvaro Morata បានព្រមានមិត្តរួមក្រុមរបស់ខ្លួនថា ខ្សែប្រយុទ្ធ Lionel Messi គ្មានអ្នកណាអាចបញ្ឈប់គេបានទេ ។

photo of Alvaro Morata And Lionel Messi
Alvaro Morata And Lionel Messi

ពិតណាស់ ក្រុមតោខៀវ Chelsea បានចាប់គូរប៉ះក្រុម FC Barcelona ក្នុងវគ្គជម្រុះជុំទីមួយនៃយុទ្ធនាការក្របខ័ណ្ឌ UEFA Champions League រដូវកាលនេះ ជាមួយនឹងជើងទីមួយដែលនឹងត្រូវលេងនៅ Stamford Bridge នាខែកុម្ភៈនេះហើយ។

Morata បាននិយាយថា “គ្មានអ្នកណាអាចបឈ្ឈប់ Messi បានឡើយ។ ប្រសិនបើជើងទីមួយ យើងទទួលបានលទ្ធផលល្អ នោះយើងត្រូវតែផ្តោតលើការពារក្នុងជើងទីពីរ។ យើងនឹងព្យាយាមរំខានពួកគេឲ្យបានតាមដែលអាចធ្វើបាន”។ កីឡាករសញ្ជាតិអេស្ប៉ាញនេះ មិនមែនជាកីឡាករដំបូងគេទេ ដែលបានសរសើរ Messi កាលពីពេលថ្មីៗនេះ មិត្តរួមក្រុមរបស់គេ Eden Hazard ក៏និយាយ អោយប្រយ័ត្នចំពោះ Messi ផងដែរ៕