Álvaro Morata
Álvaro Morata

ខ្សែប្រយុទ្ធរបស់ក្លឹបតោខៀវ Chelsea កីឡាករ Alvaro Morata បាននិយាយថា លោកកំពុងតែពិចារណាចាកចេញពីក្លឹបនេះនៅខែមករាឆ្នាំក្រោយ ដើម្បីវិលត្រឡប់ទៅកាន់ប្រទេសអេស្ប៉ាញឬ អ៊ីតាលី វិញជាក្លឹបដែរខ្លួនធ្លាប់លេងតាំងមុនមកទីនេះ។

ខ្សែប្រយុទ្ធសញ្ចាតិរូបនេះ ត្រូវបានតោខៀវ Chelsea ទិញពី Real Madrid កាលឆ្នាំ 2017 ប៉ុន្តែនៅក្លឹនថ្មីរបស់គាត់លោកលេងមិនបានល្អសោះ សូម្បីតែជម្រើសជាតិអេស្ប៉ាញរបស់ខ្លួនគឺមិនជាប់ផង​ កាលប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2018 នៅរុស្ស៊ី។ ប៉ុន្តែក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោកត្រូវគេគោះហៅជួយជម្រើសជាតិវិញហើយ។

Morata បាននិយាយថា៖ កាលពីឆ្នាំមុន ខ្ញុំមិនសប្បាយចិត្តទេ ខ្ញុំបានលេងយ៉ាងល្អ ប៉ុន្តែនៅចុងបញ្ចប់វាមិនល្អសម្រាប់ខ្ញុំវិញ។ ខ្ញុំមិនដឹងថានឹងទៅលេងនៅកន្លែងណានោះទេ ។ ខ្ញុំចង់ត្រឡប់ទៅកាន់អេស្ប៉ាញ ឬអ៊ីតាលីវិញ។ ខ្ញុំអន់ចិត្តណាស់ក្រោយពីលោក Julen Lopetegui មិនជ្រើសយករូបខ្ញុំសម្រាប់ជម្រើសជាតិកាលប្រកួតបាល់ទាត់ពិភពលោក ប៉ុន្តែឥឡូវនេះខ្ញុំជាប់វិញហើយ ៕

ប្រភពពី៖ Goal