Morata ស៊ុតពីរគ្រាប់ជួយ Chelsea យកឈ្នះ Crystal Palace 3-1 (វីដេអូ)
ខ្សែប្រយុទ្ធ Alvaro Morata ស៊ុតបញ្ចូលទីពីរគ្រាប់ម្នាក់ឯង ដោយជួយតោខៀវ Chelsea យកឈ្នះលើក្រុម Crystal Palace 3-1 ប្រកួតក្នុងលីគកំពូលរបស់អង់គ្លេស Premier League នៅសប្តាហ៍ទី 11 កាលពីយប់មិញ។

គួរតែដឹងហើយថា ចាប់តាំងផ្ទេរពី Real Madrid ក្នុងឆ្នាំ2017កីឡាករវ័យ26ឆ្នាំមិនទាន់លេងដល់កម្រិតកំពូលរបស់ខ្លួននៅឡើយទេ។ បញ្ហានេះហើយទើបធ្វើឱ្យគ្រូបង្វឹករបស់គេលោក Maurizio Sarri ថា៖ ខ្ញុំមិនដឹងថាសមត្ថភាពរបស់គាត់ខ្លាំងដល់កម្រិតណាទេ Morata ត្រូវតែបង្ហាញពីសក្ដានុពល និងជំនឿចិត្តរបស់ខ្លួន ព្រោះពេលខ្លះគាត់នៅទន់ជ្រាយ ទោះបីជាគាត់ស៊ុតពីគ្រាប់ម្នាក់ឯងកាលពីយប់មិញក៏ដោយ។
3គ្រាប់របស់តោខៀវ Chelsea រកបានដោយខ្សែប្រយុទ្ធ Alvaro Morata 2គ្រាប់ នឹងខ្សែប្រយុទ្ធ Pedro 1គ្រាប់។ ចំណែក1 គ្រាប់របស់ Crystal Palace រកបានដោយខ្សែបម្រើប្រយុទ្ធ Andros Townsend៕
Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com
ប្រភព៖ BBC