Morata ស៊ុតមួយគ្រាប់ជួយ Chelsea ឈ្នះក្រុមមកពី ហុងគ្រី Europa League
តោខៀវ Chelsea បានយកឈ្នះក្រុមភ្ញៀវមកពីហុងគ្រី MOL Vidi ដោយលទ្ធផល 1ទល់នឹង0 ពាន Europa League វគ្គសន្សំពិន្ទុក្នុងពូល L កាលពីយប់មិញ។

ជ័យជម្នះតែ 1គ្រាប់គត់របស់ក្រុមតោខៀវបានមកពីថ្វីជើងខ្សែប្រយុទ្ធដែលកំពុងស្ថិតនៅក្រោមសម្ពាធ Morata។ កីឡាករវ័យ 25ឆ្នាំរូបនេះបានបញ្ចប់កំណត់ត្រាគ្មានគ្រាប់បាល់ ក្រោយស៊ុតបញ្ចូលទីបាន ១1គ្រាប់យប់មិញនៅ 9ប្រកួតចុងក្រោយរដូវកាលនេះ។
លោក Maurizio Sarri អ្នកចាត់ការ Chelsea បាននិយាយថាលោកចង់ឃើញ Alvaro Morata យំជារឿងរហូត ព្រោះការស៊ុតបញ្ចូលទីរបស់គាត់យប់មិញគឹគាត់បានយំអបអរគ្រាប់បាល់ដំបូងរបស់ខ្លួននារដូវកាលនេះ ចប់ការប្រកួត Chelsea យកឈ្នះក្រុមម្ចាស់ជើងឯកហុងគ្រី Vidi នៅ Europa League លទ្ធផល 1ទល់នឹង0 ៕
Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com
ប្រភពពី៖ BBC