កាល​ពី​ថ្ងៃ​ច័ន្ទ​ខ្សែ​ប្រយុទ្ធ Alvaro Morata  បាន​បង្ហើប​ឲ្យ​ដឹង​ថា គេ​អាច​នឹង​ត្រលប់​ទៅ Real Madrid​ វិញ ប្រសិន​ក្លឹប​ហៅ​​ទៅ​វិញ ។

photo of Alvaro Morata
Alvaro Morata of Chelsea

Morata បានចូលរួមជាមួយក្រុមតោខៀវ Chelsea ពីក្លឹប Real Madrid ក្នុងតម្លៃ 70,6 លានផោនកាលពីរដូវកាលមុន នឹងមិនបានចូលលេងឱ្យក្រុមរបស់លោក Antonio Conte ឡើយចាប់តាំងពីថ្ងៃទី 13ខែមករាមកម្លេះ បន្ទាប់ពីមានរបួសខ្នង។ Morata  នៅ​សល់​​កុងត្រា ​​4ឆ្នាំ​ទៀត​​​ជាមួយ ​Chelsea ប៉ុន្តែគាត់នឹងមិនលះបង់ការផ្លាស់ប្តូរត្រឡប់ទៅ Real Madrid​ វិញទេ។

អ្នកកាសែតរបស់អេស្ប៉ាញម្នាក់ឈ្មោះថា Julio Maldonado បាន​សួរ​ទៅ​កាន់ Morata ថា “ប្រសិនបើថ្ងៃស្អែកពួកគេនឹងហៅអ្នក មកពីទីក្រុង Madrid​ វិញ តើអ្នកនឹងត្រឡប់ទៅវិញ ឬអ្នកត្រូវគិតអំពីវាសិន ?។ Morata បានតបថា “ខ្ញុំមានសេចក្ដីដល់ Chelsea ដែលបានខិតខំយ៉ាងខ្លាំងសម្រាប់ខ្ញុំ ។ ហើយខ្ញុំសប្បាយចិត្តណាស់នៅទីនេះ ។ ប៉ុន្តែ Madrid គឺតែងតែនៅក្នុងចិត្តរបសើខ្ញុំ ៕

ប្រភពពី៖ dailymail